ព័ត៌មានជាតិ
អាជ្ញាធរបន្ទាយមានជ័យបើកកិច្ចប្រជុំត្រៀមបង្ការមុនពេលគ្រោះទឹកជំនន់ចូលមកដល់
អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃទី ២៤ ខែសីហានេះ បានបើកកិច្ចប្រជុំមួយត្រៀមបង្ការមុនពេលគ្រោះទឹកជំនន់ចូលមកដល់នៅពេលខាងមុខនេះ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ឃុន សុខា ទីប្រឹក្សាគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀត។

ស្ថានភាពជំនន់ទឹកភ្លៀងគិតពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២នេះនៅស្រុកម៉ាឡៃតិចតួចទឹកស្រកច្រើនមិនមានផលប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ។
ក្នុងកិច្ចប្រជុំនោះលោក ឃុន សុខាមានប្រសាសន៍ថា តាមការសន្និដ្ឋានរបស់លោក ការប្រែប្រួលអាកាសធាតុ ទឹកជំនន់វាអាចកើតមានឡើងនាពេលខាងមុខ ក្នុងនោះលោកបានឲ្យអាជ្ញាធរស្រុក ក្រុង និងឃុំសង្កាត់ត្រៀម បង្ការគ្រោះមហន្តរាយមុនរដូវទឹកជំនន់ដែលអាចកើតមានជាយថាហេតុ។

ក្នុងនោះលោកបានធ្វើការណែនាំដល់ស្រុក ក្រុង និងឃុំ សង្កាត់ ត្រូវសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ និងឆាប់រហ័សពីគ្រោះមហន្តរាយនានា និងពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សាពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលាផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ