ព័ត៌មានជាតិ
ពីអតីតកម្មករចំណាកស្រុក បែរជាត្រឡប់មកស្រុកកំណើតដាំម្ទេសវិញ ក្រោយធ្វើការទាំងភ័យខ្លាច
ពីអតីតកម្មករចំណាកស្រុក បែរជាត្រឡប់មកស្រុកកំណើតដាំដុះដំណាំ ដើម្បីដោះស្រាយជីវភាពគ្រួសារ ក្រោយធ្វើការស្រុកនៅស្រុកគេទាំងភ័យខ្លាច និងគ្មានសេរីភាព។

ក្នុងសកម្មភាពកំពុងតែមមាញឹកថែទាំដំណាំ”ម្ទេស”ស្ត្រី ២ នាក់បងប្អូន បានផ្តល់បទសម្ភាសជាមួយកម្ពុជាថ្មីនៅព្រឹកថ្ងៃទី ២៤ ខែសីហានេះថា កន្លងទៅជាច្រើនឆ្នាំហើយដែលពួកគាត់ទាំងពីរគ្រួសារ បានទៅធ្វើជាកម្មករចំណាកស្រុកនៅប្រទេសថៃ ហើយក្នុងស្ថានភាពភ័យខ្លាច និងការរស់នៅដោយគ្មានសេរីភាព ហើយលទ្ធផលចុងក្រោយមិនបានសល់អ្វីជាដុំកំភួននោះទេ បានត្រឹមតែផ្គត់ផ្គង់ទៅលើផ្ទះជួល និងហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ ហើយអ្វីដែលពិបាកចិត្តនោះ គឺបែកឆ្ងាយពីសាច់ញាតិបងប្អូនម៉ែឪ កូនអត់បានរៀនសូត្រ និងរស់នៅដោយគ្មានសេរីភាពដូចនៅក្នុងស្រុកកំណើតរបស់ខ្លួន ទើបអ្នកទាំង ២ គ្រួសារ បានសម្រេចនាំគ្នាត្រឡប់មកស្រុកកំណើតវិញ ដើម្បីឲ្យកូនបានចូលរៀនសូត្រយកចេះដឹងទៅថ្ងៃអនាគត។

ស្ត្រីឈ្មោះ សួន សុខឃឿន អាយុ ៣៧ និងស្ត្រីឈ្មោះ សួន ស៊ីថាវ អាយុ ៣៣ ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា អ្នកទាំងពីររស់នៅក្នុងភូមិ ប៉ៃឡាំ ឃុំបុះខ្នោ ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងបន្ទុកគ្រួសារ មានកូននៅតូច ២ នាក់ដូចគ្នា ដែលបច្ចុប្បន្នពួកគេកំពុងឋិតក្នុងការសិក្សា។ អ្នកទាំងពីរ បន្តថា ក្រោយពីត្រឡប់មកស្រុកកំណើតវិញក្រុមគ្រួសារអ្នកទាំង ២ បានចាប់ផ្តើមប្រកបមុខរបរផ្នែកដំណាំឧស្សាហកម្មនៅលើទំហំដីភូមិជិតមួយហិតា ក្នុង ១ មួយគ្រួសារ ដែលមានទីតាំងឋិតក្នុងភូមិឃុំខាងលើ ដោយដំបូងអ្នកទាំងពីរដាំដំឡូងមីជាមួយនឹងដំណាំសាកវប្បកម្មរួមផ្សំផង ហើយទទួលបានថវិកាគួរសម ដើម្បីដោះស្រាយកូនរៀនសូត្រ និងអាហារប្រចាំថ្ងៃ ហើយក្រៅពីបានកម្រៃពីការលក់ដូរដំណាំរបស់ខ្លួនគ្រួសារអ្នកទាំង ២ ឆ្លៀតស៊ីឈ្នួលដកដំឡូង ឬកាច់ពោធិ៍ឲ្យអ្នកភូមិផងដែរ។
ក្រោយពីដំណាំដំឡូងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ អ្នកទាំងពីរបានប្តូរមកដាំដំណាំ”ម្ទេស”វិញក្នុងនោះ ម្ទេសដៃនា និង ម្ទេសអាចម៌សត្វ ដែលខែ្មរយើងនិយមបរិភោគផង ប៉ុន្តែអ្នកទាំងពីរថា ម្ទេសក្នុងឆ្នាំនេះ ឈ្មួញដើរទិញហាក់ទម្លាក់ថ្លៃជាងឆ្នាំ មុនច្រើន ខណៈឆ្នាំមុនផ្លែ ម្ទេសដៃនាង លក់បាន ៦០០០ រៀលក្នុង ១ គីឡូក្រាម ហើយឆ្នាំនេះបានត្រឹម ៣០០០ រៀលប៉ុណ្ណោះ និងម្ទេសអាចម៍សត្វ លក់បាន ១២០០០ រៀល ហើយឆ្នាំនេះលក់បានត្រឹមតែ ៧០០០ រៀលប៉ុណ្ណោះ ដែលតម្លៃចុះថោកនេះគិតត្រឹមខែ ៧ និងខែ ៨ នេះ។

អ្នកទាំងពីរបន្តថា បើទោះបីការធ្លាក់តម្លៃក្នុងរយៈពេលពីរនេះយ៉ាងណាក៏ដោយចុះ ក៏វានៅតែគ្រាន់បើសម្រាប់ជីវភាពក្នុងស្រុកកំណើតដែរ ដោយពួកគេសង្ឃឹមថាវានឹងកើនតម្លៃឡើងវិញមិនខាន ខណៈដែលនៅតំបន់ខ្លះបានខូចខាតដោយសារតែលិចជំនន់ទឹកភ្លៀង ក្នុងរយៈពេលចុងក្រោយនេះ ហើយនៅតំបន់របស់អ្នកទាំងពីររស់នៅមិនមានលិចទឹកទេមានតែខ្វះទឹកស្រោចស្របទៅវិញ ។


ពាក់ព័ន្ធនឹងផ្លែម្ទេសធ្លាក់តម្លៃខ្លាំង ក្នុងរយៈពេល ២ ខែដូចកសិករលើកឡើងខាងលើនេះ លោក ហេង សិទ្ធ ទទួលបន្ទុកផ្នែកស្ថិតិនៃមន្ទីរកសិកម្មខេត្ត បានលើកឡើងឲ្យដឹងថា សម្រាប់ខេត្តបាត់ដំបង ម្ទេសដៃនាង និងម្ទេសអាចម៍សត្វ សម្រាប់ក្នុងខេត្តបាត់ដំបង គឺមិនទាន់់ដាំគ្រប់តាមតម្រូវការនៅលើទីផ្សារក្នុងស្រុកនៅឡើយនោះទេ ហើយការធ្លាក់ថ្លៃក្នុងរយៈពេល ២ ខែ ខាងលើនេះ លោកជឿថា ឈ្មួញចុះទិញទម្លាក់តម្លៃដោយខ្លួនឯងដោយសារតែអ្នកដាំខ្វះការស្វែងយល់តម្លៃលើទីផ្សារក្នុងខេត្ត ព្រោះអ្នកធ្វើ”ណែម”ច្រើនណាស់ក្នុងខេត្តបាត់ដំបង ដូច្នេះតម្រូវការម្ទេសដៃនាង និងម្ទេសអាចម៍សត្វ នៅមិនទាន់ដាំបានតាមតម្រូវការគ្រប់នោះទេ មានតែនាំមកពីខេត្តផ្សេងប៉ែកខាងកើតនៃខេត្តបាត់ដំបង ហើយលោកថា វានឹងមានតម្លៃល្អឡើងវិញ។ លោកបានលើកទឹកចិត្តដល់ប្រជាកសិករឲ្យបង្កើនការដាំដុះឲ្យបានកើនជាងនេះ ខណៈលោកបញ្ជាក់ថា ផ្ទៃដីសម្រាប់ដំណាំ ម្ទេសក្នុងខេត្តមានតែ ១០៦ ហិតាប៉ុណ្ណោះ ក្នុងនោះ ម្ទេសដៃនាង មាន ៦១ ហិតា និងម្ទេសអាចម៍សត្វ មាន ៤៥ ហិតា ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៧ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់