ព័ត៌មានជាតិ
ក្រសួងព័ត៌មាន នឹងបន្តពង្រឹងប្រសិទ្ធភាពអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ថែមទៀត ក្រោយសម្ដេចតេជោ ផ្ដល់អនុសាសន៍ណែនាំ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអះអាងថា ក្រសួង នឹងបន្តពង្រឹងប្រសិទ្ធភាពអនុវត្តការងាររបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ ជាពិសេសទៅលើអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានណា ដែលប្រើពាក្យជេរប្រមាថ ឬពាក្យអសុរស ក្នុងការផ្សាយរបស់ខ្លួន។

ការអះអាងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៣ ខែសីហា បានផ្ដល់អនុសាសន៍ដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បានយ៉ាងដូច្នេះថា «ថ្ងៃក្រោយ កាញារីទ្ធ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកទៅ ហើយវាឡាយហ្វេសប៊ុក ឬមួយជេរ អាហ្នឹងរឿងរបស់វាៗ»។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែសីហានេះថា ពាក់ព័ន្ធនឹងការផ្តល់អនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញនេះ ក្រសួងព័ត៌មាន នឹងបន្តពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា «ហើយក្រសួង នឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមានចំពោះអង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណា ដែលបាន ផ្សាយ ឬការធ្វើអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានណា ដោយប្រើពាក្យជេរប្រមាថ ឬពាក្យអសុរស ក្នុងការផ្សាយរបស់ខ្លួន»។
អ្នកនាំពាក្យក្រសួងព័ត៌មានដដែល បានឲ្យដឹងដែរថា ក្នុងរយៈពេលជិត ៨ខែ ក្នុងឆ្នាំ ២០២២នេះ ក្រសួងព័ត៌មាន ទើបតែបានដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានតែមួយប៉ុណ្ណោះ ដូចដែលបានបញ្ជាក់ ក្នុងសេចក្តីសម្រេចរបស់ក្រសួង កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ថ្មីៗនេះ។
គួរជម្រាបថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសមួយ ដោយសម្រេចលុបប្រកាសលេខ ០៩៨ព.ម.ប្រក ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ របស់ក្រសួងព័ត៌មាន ស្ដីពី ការអនុញ្ញាតឲ្យលោក សាន្ដ ប៊ុនធឿន ជាម្ចាស់សហគ្រាស សាន្ដ ប៊ុនធឿន អេសប៊ីធី ផូស ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ WWW.sbtpost.com ដោយម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានបញ្ជាក់បន្ថែមថា រាល់ការផ្តល់អាជ្ញាបណ្ណដល់អង្គភាពសារព័ត៌មាន ឬការចេញប័ណ្ណសារព័ត៌មានដល់អ្នកសារព័ត៌មាន ក្រសួងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយអនុលោមទៅតាមច្បាប់របស់សារព័ត៌មាន និងលិខិតបទដ្ឋាន គតិយុត្តិនានា ដោយគ្មានរើសអើងបក្សពួក និន្នការនយោបាយ ឬទស្សនៈផ្ទុយ ឬទសន្សនៈស្របនោះទេ គឺផ្តល់ដោយស្មើភាពគ្នា ទៅច្បាប់ដែលបានកំណត់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ