Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកោះកុង​កំពុងសិក្សា​កសាងអគារ​ថ្មីទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិចាំយាម

បានផុស

នៅ

អភិបាលស្រុកមណ្ឌលសីមាលើកឡើងថា អាជ្ញាធរខេត្តកោះកុងសហការជាមួយឧកញ៉ា លី យ៉ុងផាត់ដោយរួមគ្នាផ្តោតលើការសិក្សាអភិវឌ្ឍន៍គម្រោងកសាងអគារថ្មីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខណៈបច្ចុប្បនមានសភាពតូចចង្អៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីលើកកម្ពស់នូវកិត្យានុភាពមុខមាត់ប្រទេសកម្ពុជាដែលមានខេត្តកោះកុងព្រំដែនគោក និងផ្លូវ​ទឹក​ជាប់នឹងស្រុកខ្លងយ៉ៃ ប្រទេសថៃ អាជ្ញាធរខេត្តកំពុងសិក្សាពិនិត្យវាយតម្លៃទាំងចំណាយ និងបច្ចេកទេសលើគម្រោងសង់អគារថ្មីច្រកទ្វារព្រំដែនអន្តរជាតិចាំយាមនៅពេលខាងមុខ។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមាឱ្យដឹងកាលពីថ្ងៃទី ១៨ សីហា កន្លងថ្មីៗនេះយ៉ាងដូច្នេះថា«តំបន់ព្រំដែនចាំយាម មានលក្ខណៈតូចចង្អៀតចាស់ទ្រុឌទ្រោមខ្លាំងជាបន្តបន្ទាប់ ដោយឡែកប្រព័ន្ធផ្លូវគមនាគមន៍វិញមិនសូវស្របតាមស្តង់ដារបច្ចេកទេសផងដែរ»។

លោកបន្តថា ការជួបភាពលំបាកគឺមានខ្លាំងគួរសម ពិសេសបញ្ហារឿងសណ្តាប់ធ្នាប់ ព្រមទាំងការធ្វើបែបបទឆ្លងដែន ឬចរាចរណ៍ទំនិញពាណិជ្ជកម្មទៅមក ខណៈហេដ្ឋារចនាសម្ព័ន្ធភាគីថៃល្អប្រសើរជាងខ្លួន។

គម្រោងដ៏មានអាទិភាពនេះដែរលោកអភិបាលស្រុកមណ្ឌលសីមាអះអាងថា ឧកញ៉ា លី យ៉ុងផាត់ បានរួមចំណែកឈានមុខគេលើផ្តល់ដីសម្រាប់ទីតាំងសាងសង់ ប្រសិនគម្រោងសិក្សាដាក់ចេញអនុវត្តជាផ្លូវការ។

លោក ប្រាក់ វិចិត្រ ក៏រំពឹងខ្ពស់ថា នៅពេលគម្រោងដំណើរ និងបញ្ចប់តំបន់ព្រំដែនចាំយាមត្រូវបានលើកកម្ពស់មុខមាត់នូវកិត្យានុភាពយ៉ាងខ្លាំងតាមរយៈការទទួលស្គាល់ពីភាគីថៃ ពលរដ្ឋ និងភ្ញៀវទេសចរ។

បើតាមការបង្ហើបរបស់អាជ្ញាធរស្រុកមណ្ឌលសីមា គំរូប្លង់អគារថ្មីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានប្រវែង៧៥ម៉ែត្រ។ ប៉ុន្តែបែបនេះក្តីលោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមាយល់ថា ពុំទាន់ដឹងថានឹងអនុវត្តជាផ្លូវការពេលណា ឬចំណាយថវិកាអស់ប៉ុន្មានដោយរង់ចាំលទ្ធផលសិក្សាពីរដ្ឋបាលខេត្ត។

ទាំងលោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងប្រជាពលរដ្ឋធ្វើអាជីវកម្មតាមព្រំដែន សម្តែងនូវក្តីពេញចិត្តយ៉ាងខ្លាំងពេលទទួលបានដំណឹងនេះ។

លោក សុវណ្ណ ប៊ុនធឿន និងប្រជាពលរដ្ឋអាជីវករចាត់ទុកថា គម្រោងដែលមានតម្រូវការចាំបាច់មួយនេះដែរនឹងធ្វើឱ្យមាត់មុខតំបន់ច្រកទ្វារព្រំដែន ក៏ដូចជាខេត្តកោះកុងជឿនលឿនអភិវឌ្ឍន៍ប្រែប្រួលថ្មីពីសមិទ្ធផលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងឧស្សហកម្មការងារ៕

អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២៤ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម