ព័ត៌មានជាតិ
ឧកញ៉ា សួរ វីរៈ ប្រតិកម្មអ្នកដែលចោលសំរាមនៅតំបន់រមណីយដ្ឋានគិរីរម្យ
«សូមបងប្អូនដែលមកកម្សាន្តគិរីរម្យ ត្រង់ចំណុច ជ្រោះសុភមង្គល សរសរស្តុក មេត្តាយោគយល់នាំយកសំរាមផ្ទាល់ខ្លួន យកទៅដាក់តាមទីតាំងសំរាមដែលបានកំណត់ដោយអនុគ្រោះ»។ នេះគឺជាការលើកឡើងរបស់លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ នៅរសៀលថ្ងៃទី ២៤ ខែសីហា។

អ្នកជំនួញវ័យក្មេង គ្រប់គ្រងអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូច្នេះថា« ខ្ញុំបាទ ពុំមានចេតនាហាមឃាត់ការចូលលេងកម្សាន្ត ឬបោះតង់ស្នាក់នៅនោះឡើយ តែខ្ញុំនឹងមានគោលការណ៍អនុញ្ញាតឲ្យចូលបាន តែពេលចេញមកវិញ តម្រូវឲ្យនាំយកសំរាមផ្ទាល់ខ្លួនមកវិញ ទើបអាចចេញបាន ដោយមិនគិតកម្រៃឡើយ»។

លោកឧកញ៉ាបន្ថែមថា ដោយសង្កេតឃើញចាប់តាំងពីលោកបានកសាងផ្លូវ 6km ចូលដល់ទីតាំងកម្សាន្តមក ប្រជាពលរដ្ឋជាច្រើនតែងតែចូលកម្សាន្ត ខ្លះបោះតង់ស្នាក់នៅ ហើយចោលសំរាមគ្រប់ទិសទី ដែលពិបាកសម្រាប់ក្រុមការងារក្នុងការសម្អាត ដូច្នេះសង្ឃឹមថា បងប្អូនមេត្តាយោគយល់ និងចូលរួមការពារសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បអនាម័យ និងបរិស្ថាន។

លោកឧកញ៉ា សួរ វីរៈ បានប្រាប់ កម្ពុជាថ្មី នៅរសៀលនេះថា លោកមានគម្រោងវិនិយោគអភិវឌ្ឍរមណីយដ្ឋានគិរីរម្យនេះ ឱ្យទៅជាតំបន់ទាក់ទាញទេសចរបន្ថែមទៀត ដោយមានទាំងរីសត លំដាប់ផ្កាយ២ រហូតដល់ផ្កាយ៥ និងការស្ថាបនាផ្លូវ ដើម្បីងាយស្រូលដល់បងប្អូនប្រជាពលរដ្ឋចូលទៅលេងកម្សាន្ត ដោយមិនមានការហាមឃាត់នោះទេ។ លោកបន្ថែមថា បច្ចុប្បន្នគឺបាននិងកំពុងព្យាយាមតបណ្ដាញទឹក ដើម្បីងាយស្រួលដល់អ្នកទៅលេងកម្សាន្តនៅទីនោះមានទឹកប្រើប្រាស់ផងដែរ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ