ព័ត៌មានជាតិ
ការអភិវឌ្ឍទំនប់ស្ទាក់ទឹកដូនទ្រីយឺតយ៉ាវតែជាសមិទ្ធផលល្អដាច់គេក្នុងប្រទេស
ទំនប់ស្ទាក់ទឹកដូនទ្រី ស្ថិតនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង កំពុងសាងសង់ក្រោមកិច្ចសហការរវាងភាគីកូរ៉េ និងក្រសួងធនធានទឹក និងឧតុនិយមសម្រេចបាន ៦០ ភាគរយ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៤។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងមានប្រសាសន៍ថា អាងទឹកដូនទ្រី មានការអភិវឌ្ឍយឺតយ៉ាវបន្តិចក៏ប៉ុន្តែសមិទ្ធផលដែលទទួលបានហើយគឺពិតជាមានការល្អប្រសើរជាងគេបង្អស់។
លោកថា អាងទឹកដូនទ្រី រហូតមកដល់ឥឡូវសម្រេចបានការសាងសង់ក្នុងរង្វង់ ៦០ ភាគរយ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៤។

លោក ឡុង ផលគុណ «ប្រព័ន្ធនេះគឺជាប្រព័ន្ធស្វ័យប្រវត្តិទំនើបបំផុតបើនិយាយនៅក្នុងប្រទេសអត់ទាន់នា គឺយើងលុងភ្នំតែម្ដង យកភ្នំធ្វើទំនប់ ចោះភ្នំយកទឹក»។
គម្រោងទំនប់ស្ទាក់ទឹកដូនទ្រី បានចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០១៨ ហើយក្រោយបញ្ចប់អាចគ្រប់គ្រងលើផ្ទៃដី ៤ ម៉ឺនហិកតា ដែលមានលទ្ធភាពស្តុកទឹកបាន ១៣៦ លានម៉ែត្រគូប។ បច្ចុប្បន្ននៅខ្វះទឹក ដោយសារមិនទាន់បញ្ចប់ការសាងសង់ហើយបើបញ្ចប់នោះលែងខ្វះទឹកហើយ៕



អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច