Connect with us

ព័ត៌មានជាតិ

តួកគី នឹងបើកការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២នេះ បានអនុ​ញ្ញាតលោកស្រី អ៊ូឃូល កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តភាពទីស្ដីការនាយករដ្ឋមន្ត្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ូឃូល កូចាអេហ្វេ បាននាំយកការសួរសុខទុក្ខពីប្រធានាធិបតីតួកគី គោរពជម្រាបសម្ដេចតេជោ ហើយក៏បានបញ្ជាក់ថា បេសសកម្មការទូតរបស់លោកស្រីនៅកម្ពុជា គឺពង្រីក និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្ត​ភាពរបស់ប្រទេសទាំងពីរ កម្ពុជា-តួកគី។ លោកស្រីថា ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើងនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌពិភពលោក។

លោកស្រីឯកអគ្គរដ្ឋទូតតួកគី បានបន្តថា កម្ពុជា-តួគី នៅមានសក្ដានុពលច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងនោះ ជាមួយកិច្ចសន្យា និងកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខានាពេលកន្លងមកនោះ គឺលោកស្រី អ៊ូឃូល កូចាអេហ្វេ នឹងយកជាមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរជូនលោកស្រី អ៊ូឃូល កូចាអេហ្វេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ជូនចំពោះលោកស្រី អ៊ូឃូល កូចាអេហ្វេ ដែលនាំយកការសួរសុខទុក្ខពីសំណាក់​ប្រធានាធិបតីតួកគី ជូនចំពោះសម្ដេចផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី យល់ស្របចំពោះការលើកឡើងលោកស្រី ឯកអគ្គរដ្ឋទូតតួកគី ដែលថា កម្ពុជា-តួកគី នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្ដេចតេជោ ស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្មនេះ នឹងសិក្សាស្វែងយល់អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់មន្ទីរពេទ្យកាល់ម៉ែត លើកទី ១១

សេចក្ដីជូនដំណឹង៥៥ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង សូមអបអរសាទរ និងគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដោយផ្ទាល់ពីប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាបើកការតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់​ទឹក លើកទី១ ក្នុងប្រវត្តិសាស្រ្ត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស សុខា ឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យហ៊ានចេញការពារជាតិ ទឹកដី បើថ្ងៃណាមួយសត្រូវឈ្លានពានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ស្តង់ប្រមាណ ៣០០ តាំងបង្ហាញក្នុងកម្មវិធីបុណ្យទន្លេរ​ នៅខេត្តតាកែវឆ្នាំនេះ ​

Sokha Hotels

ព័ត៌មានពេញនិយម