ព័ត៌មានជាតិ
មកដឹងលក្ខខណ្ឌបើកផ្ទះសំណាក់ សណ្ឋាគារ ត្រូវស្នើត្រឹមខណ្ឌ ក្រុង ឬក្រសួង?
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ច្បាប់ទេសចរណ៍” និងយន្តការផ្ដល់អាជ្ញាបណ្ណនៅអង្គភាពច្រកចេញចូលតែមួយ បានបង្ហាញពីនីតិវិធី ដើម្បីស្នើសុំអាជ្ញាបណ្ណសម្រាប់មូលដ្ឋានអាជីវកម្មលើវិស័យទេសចរណ៍។
នៅចំពោះមុខម្ចាស់អាជីវកម្មប្រមាណ ១០០ នាក់ ដែលរៀបចំឡើងនៅសាលាខណ្ឌទួលគោក កញ្ញា នី សៀវហ៊ុន ប្រធានការរិយាល័យទីក្រុងស្អាត និងទទួលបន្ទុកការងារលើវិស័យទេសចរណ៍នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ ដើម្បីសម្រួលការផ្តល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ។
តាមរយៈការបង្កើតច្រកចេញចូលតែមួយនៅថ្នាក់ស្រុកខណ្ឌ និងរាជធានីខេត្តដើម្បីសម្រួលនិងបង្ខិតសេវាដល់មូលដ្ឋានប្រជាពលរដ្ឋ ងាយស្រួលស្វែងរកការស្នើសុំបញ្ជាក់លិខិតស្នាមនានា និងការស្នើសុំលិខិតអនុញ្ញាតិក្នុងការបើកដំណើរការអាជីវកម្មផ្សេងៗ។
ពាក់ព័ន្ធការស្នើសុំអាជ្ញាបណ្ណលើវិស័យទេសចរណ៍ កញ្ញា នី សៀវហ៊ុន បានបញ្ជាក់ថា បែងចែកជា ៣ កម្រិតទៅតាមប្រភេទនិងទំហំអាជីវកម្ម។
អាជីវកម្មវិស័យទេសចរណ៍ដែលមានដូចជា ការបើកផ្ទះសំណាក់ ភោជនីដ្ឋាន ហាងកាហ្វេ កន្លែងម៉ាស្សាសុខភាពជាដើម ការស្នើសុំអាជ្ញាបណ្ណត្រូវបែងចែកទៅតាមកម្រិតខុសៗគ្នា ដោយកម្រិតតូចត្រូវសុំនៅថ្នាក់ខណ្ឌ កម្រិតមធ្យមត្រូវស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយរាជធានី/ខេត្ត និងកម្រិតធំស្នើសុំនៅថ្នាក់ក្រសួង។

មន្រ្តីរូបនេះបានលើកឧទាហរណ៍ដូចជា សណ្ឋាគារ បឹងហ្គាឡូ ម៉ូតែល ផ្ទះសំណាក់ ដែលបើកលក្ខណៈខ្នាតតូចក្រោម ៨ បន្ទប់ត្រូវទៅសុំនៅថ្នាក់ខណ្ឌ តែបើចាប់ពី ៨ ដល់ ២០ បន្ទប់ ត្រូវសុំនៅរដ្ឋបាលរាជធានី/ខេត្ត ហើយលើសពី ២០ បន្ទប់ឡើងទៅត្រូវទៅសុំអាជ្ញាបណ្ឌផ្ទាល់នៅក្រសួងទេសចរណ៏។ សម្រាប់ភោជនីដ្នាន អាហារដ្ឋាន ដែលចំណុះកៅអីចាប់ពី ១ ទៅដល់ ៥០កៅអី ត្រូវសុំនៅរដ្ឋបាលថ្នាក់ខណ្ឌ ចាប់ពី ៥១ ទៅដល់ ១០០កៅអី ត្រូវទៅស្នើសុំនៅរដ្ឋបាលរាជធានី/ខេត្ត ហើយចាប់ពី ១០១ កៅអីឡើងទៅ ត្រូវទៅស្នើសុំនៅក្រសួងទេសចរណ៍។

សម្រាប់កន្លែងម៉ាស្យាសុខភាព អាចស្នើសុំអាជ្ញាបណ្ណនៅរដ្ឋបាលថ្នាក់ខណ្ឌបើចំណុះក្រោម ០៦ គ្រែ តែចំណុះចាប់ពី ៦ ដល់ ១០ គ្រែ ត្រូវទៅស្នើសុំនៅរដ្ឋបាលរាជធានី។ ដោយឡែក សេវាស្ប៉ាគ្រប់កម្រិតត្រូវសុំនៅរដ្ឋបាលរាជធានី/ខេត្ត។
សម្រាប់ការបើកអាជីវកម្ម ក្លិប ខារ៉ាអូខេ បៀហ្គាឌិន រង្គសាល គឺក្រសួងបានឲ្យប្រតិភូកម្មមកឲ្យខាងរដ្ឋបាលរាជធានីភ្នំពេញជាអ្នកគ្រប់គ្រង។ ប៉ុន្តែកញ្ញា នី សៀវហ៊ុន បាននិយាយថា បើករណីស្ថិតនៅក្នុងសណ្ឋាគារលំដាច់ផ្កាយឡើងទៅ ត្រូវទៅស្នើសុំអាជ្ញាប័ណ្ឌនៅក្រសួងទេសចរណ៏។

កញ្ញា នី សៀវហ៊ុន បានបន្តថា ដើម្បីការពារការខាតបង់ ម្ចាស់អាជីវកម្មត្រូវរៀបចំសំណើឲ្យបានច្បាស់លាស់ថាអាជីវកម្មរបស់ខ្លួនស្ថិតនៅកម្រិតណា ដែលត្រូវស្នើត្រឹមខណ្ឌ រាជធានីខេត្ត ឬត្រូវទៅក្រសួង ដើម្បីចៀសវាងខាតបង់លុយកាក់ និងខាតពេលវេលា។
លោក ឆាយ មុន្នីសិលា មន្ត្រីទេសចរណ៍រាជធានីភ្នំពេញបានគូសបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលកំពុងពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍ចាប់ពីឆ្នាំ២០១៨ ប៉ុន្តែដោយសារវិបត្តិកូវីដអូសបន្លាយ ទើបមានការយោគយល់ខ្លះ តែក្រសួងនឹងបន្តជំរុញឲ្យអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវទៅចុះបញ្ជីដើម្បីទទួលបានភាពស្របច្បាប់លើដំណើរការអាជីវកម្មរបស់ខ្លួន។
យោងតាមមាត្រា ៦៥ រាល់បុគ្គលណាដែលប្រកបអាជីវកម្មទេសចរណ៍ដោយគ្មានអាជ្ញាបណ្ណ ត្រូវពិន័យជាទឹកប្រាក់អប្បបរមាចាប់ពី ២ លានរៀន ដល់ ២០លានរៀល។ ក្នុងមាត្រាទី៧១ ក៏បានចែងដែរថា រាល់ប្រតិករទេសចរណ៍ដែលមិនអនុញ្ញាត ឬរារាំងមន្ត្រីអធិការកិច្ចទេសចរណ៍បំពេញការងារ នោះក្នុងច្បាប់ត្រូវទទួលពិន័យអន្តការណ៍ជាប្រាក់ពី ១ លានរៀល ទៅដល់ ១០លានរៀល ដោយមិនគិតដល់វិធានការរដ្ឋបាលផ្សេងទៀត ក្នុងករណីមិនរាងចាលត្រូវពិន័យជាប្រាក់ទ្វេដង។

គួរបញ្ជាក់ថា តាមមាត្រាទី៧២ ជនណាដែលបង្កឲ្យមានបទល្មើស ឬការពារអាជីវកម្មទេសចណ៍ ដែលប្រព្រឹត្តរំលោភនិងបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវប្រឈមមុខនិងទណ្ឌកម្មខាងរដ្ឋបាលឬការទទួលខុសត្រូវខាងព្រហ្មទណ្ឌ និងសំណងរដ្ឋបវេណី ដែលមានចែងដោយច្បាប់ និងបទបញ្ញត្តិដែលមានជាធរមានផ្សេងៗ។
បើយោងតាមច្បាប់ស្តីពីទេសចរណ៍ បានកំណត់អាជីវកម្ម ៩ ប្រភេទជាប្រភេទអាជីវកម្មទេសចរណ៍ស្របតាមប្រកាសរួមរវាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អាជីវកម្មទេសចរណ៍ទាំង ៩ រួមមាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ និងសេវាស្នាក់នៅ ស្ប៉ានិងម៉ាស្សាសុខភាព សេវាកម្មកម្សាន្តទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ កីឡាទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដឹកជញ្ជូនទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍៕
ដោយ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?