ព័ត៌មានជាតិ
តម្លៃសំបុត្រ ទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមួយជីវិត មិនមែន ៧០០ ដុល្លារទេ
ទាក់ទងព័ត៌មានថា កម្ពុជា គ្រោងលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់អាចចូលទស្សនាអង្គរវត្តបានមួយជីវិត តម្លៃ ៧០០ ដុល្លារនោះ ត្រូវបានក្រសួងទេសចរណ៍បញ្ជាក់ថា តម្លៃនេះ អន្តរក្រសួងមិនទាន់សម្រេចនៅឡើយទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/15-1-1024x586.jpg)
លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ព័ត៌មានលើកឡើងនោះ មិនទាន់មានការសម្រេចពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏ដូចជាពីគ្រឹះស្ថានអង្គរទេ គ្រាន់តែជាជំហានសិក្សាដំបូង មិនទាន់បានសិក្សាលម្អិតនៅឡើយ គឺកំពុងនៅសិក្សា នឹងដាក់ឆ្លងទៅគណៈកម្មការគោលនយោបាយ ហរិញ្ញវត្ថុ និងគ្រឹះស្ថានអង្គរ ដើម្បីពិនិត្យបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/92146267_2865145410246919_8448430155629592576_n-1024x682-1.jpg)
លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍ថា៖ “គណៈកម្មការជំនាញបានពិភាក្សាគ្នាពីបែបបទ និងអត្ថប្រយោជន៍នានា ប៉ុន្តែចំពោះតម្លៃថា ៧០០ ដុល្លារ គឺខ្ញុំអត់ទាន់ដឹងទេ ព្រោះខ្ញុំមិនទាន់បានសិក្សាថាតើ ក្នុងមួយជីវិតហ្នឹង គួរដាក់តម្លៃប៉ុន្មាន? ព្រោះបើថ្លៃពេក ក៏គេអត់មក ហើយថោកពេកក៏អត់បាន។ ចំពោះតម្លៃ គឺថេរស្មើគ្នាចំពោះជនបរទេសគ្រប់ជាតិសាសន៍ទាំងអស់”។
អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ រូបនេះ បានឱ្យដឹងថា តាមការសិក្សា ឃើញថា ទី១ ភ្ញៀវទេសចរមកកម្ពុជាភាគច្រើនមកតែម្ដង មិនមែនជាអ្នកត្រឡប់មកវិញ។ ទី២ ភាគរយនៃភ្ញៀវទេសចរដែលបានមកកម្ពុជា ការត្រឡប់មកវិញរបស់ពួកគាត់មានតែអត្រា ២% ដែលមានដូចជា អ្នកនាំភ្ញៀវទេសចរ អ្នកធ្វើការអង្គការនៅស្រុកខ្មែរ អ្នកជំនាញ ដែលពួកគាត់ចេញចូលកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/១-33.jpg)
លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍ថា៖ “យើងបានគិតមើលថា បើលក់សំបុត្រទស្សនាអង្គរមួយជីវិតនេះ ក៏អត់មានប៉ះពាល់គោលដៅទេសចរយើងដែរ មានតែយើងចំណេញ អត់មានខាតទេ។ គោលដៅអ្នកទិញសំបុត្រនេះ គឺភ្ញៀវទេសចរក្រៅប្រទេស ដែលត្រូវធ្វើដំណើរឆ្លងប្រទេសរាល់ឆ្នាំ អ្នកធ្វើការនាវាចរ ជាប្រភេទអ្នកធ្វើការអាចដើរកម្សាន្តបាន ព្រោះពួកគាត់អាចធ្វើការពីចម្ងាយគ្រប់កន្លែង តាម Laptop, សម្រាប់អ្នកស្រឡាញ់កម្ពុជា ចង់រក្សាអនុស្សាវរីយ៍បានជួយកម្ពុជា តាមរយៈការទិញសំបុត្រទស្សនាអង្គរ មួយជីវិតនេះ”។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា លក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់អាចចូលទស្សនាអង្គរវត្តបានមួយជីវិតនេះ ជាគំនិតផ្ដួចផ្ដើមក្នុងការលើកទឹកចិត្តឱ្យភ្ញៀវទេសចរបរទសមកកម្ពុជាកាន់តែច្រើន ដែលចំនួនដងភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន នឹងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែលោកយល់ឃើញថា សម្រាប់ការលើកតម្លៃ ៧០០ ដុល្លារក្នុងមួយជីវិតនេះ អាចមិនទទួលបានជោគជ័យ ដោយសារមួយជីវិតមនុស្សមិនមកលេងកន្លែងដដែលច្រើនដងទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-01-05_11-50-03-1024x682.jpg)
លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា៖ “ឧទាហរណ៍បើភ្ញៀវទេសចរបរទេសម្នាក់មកលេង ១០ ដង គឺមកម្ដងចំណាយអស់ ៧០ ដុល្លារ។ អ៊ីចឹង កញ្ចប់នេះ ខ្ញុំយល់ឃើញថា ហាក់ដូចជាថ្លៃ សម្រាប់ភ្ញៀវទេសចរ ដោយភ្ញៀវទេសចរមិនមកលេងអង្គរ ១០ ដង ក្នុងមួយជីវិតគាត់ទេ ដោយសារយើងមិនមានថ្មី គឺគេឃើញតែប្រាសាទដដែលៗ”។
លោកបណ្ឌិត មានប្រសាសន៍បន្តថា៖ “ដូច្នេះដើម្បីជំរុញ លើកទឹកចិត្តឱ្យគេទិញកញ្ចប់នេះ គឺត្រូវបង្កើតផលិតផលទេសចរណ៍ជាច្រើនទៀត ដែលមួយឆ្នាំទៅមួយឆ្នាំមានការប្រែប្រួល មានការអភិវឌ្ឍន៍។ បើកាលណាយើងមិនបានបង្ហាញផលិតផលទេសចរណ៍យើងមានការអភិវឌ្ឍទេ ភ្ញៀវទេសចរលឺតែ ៧០០ ដុល្លារ គឺគេមិនទិញទេ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2021-12-17_16-15-03-2.jpg)
គួរបញ្ជាក់ថា កិច្ចការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់អាចចូលទស្សនាអង្គរវត្តបានមួយជីវិត ត្រូវបានជជែកកម្រិតជំនាញអន្តរក្រសួងពាក់ព័ន្ធ មានដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរ គ្រឹះស្ថានអង្គរ ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមអនុសាសន៍ណែនាំពីប្រមុខរដ្ឋាភិបាល។ គ្រោងធ្វើនេះ គឺឆ្ពោះទៅឆ្នាំ២០២៣ ដោយសារទី១ បញ្ហាកូវីដ បានធូរស្បើយ ទី២ យើងត្រូវស្ដារសេដ្ឋកិច្ចឡើងវិញ ទី៣ ជាឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣ និងកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?