Connect with us

ព័ត៌មានជាតិ

គ.ជ.ប ត្រៀម បដា Poster ខិត្តប័ណ្ណ ស្ប៉តវីដេអូ និងស្ប៉តសំឡេង ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បាននិងកំពុងរៀបចំឧបករណ៍ សម្ភារៈ និងវិធីសាស្រ្ដមួយចំនួន ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។ ការរៀបចំនេះ គ្រាដែលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលាខាងមុខនេះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៥ ខែសីហានេះថា ជាទូទៅ គ.ជ.ប ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មាន ១០ថ្ងៃមុនការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមរយៈ បដា, Poster, ខិតប័ណ្ណសំណួរ-ចម្លើយ, ស្ទីកឃើ,​ និងសៀវភៅផ្នត់ជាដើម ដែលបង្ហាញអំពីសារអប់រំអំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

លើសពីនេះទៀត គ.ជ.ប ក៏នឹងផ្សព្វផ្សាយផងដែរ នូវសេចក្ដីជូនដំណឹងអំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ តាម USB Flash និងមានការផ្សព្វផ្សាយតាមរយៈមេក្រូចល័ត នៅតាមឃុំ-សង្កាត់ ២ដំណាក់កាល គឺដំណាក់កាលទីមួយ ចាប់ផ្ដើមមុន ៣នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះឆ្នោត និងដំណាក់កាលទីពីរ ត្រូវធ្វើឡើងមុន ១ថ្ងៃ នៃការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង។ នេះបើតាមលោក សោម សូរីដា ដដែល។

អ្នកនាំពាក្យ គ.ជ.ប​ បានបន្ថែមទៀតថា ​«បញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ គឺបិទផ្សាយបន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល ៥០ថ្ងៃនេះ ត្រូវបានបញ្ចប់ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការកែតម្រូវ និងបញ្ចូលឈ្មោះអ្នកបោះឆ្នោតថ្មី យើងនឹងរៀបចំបានជាបញ្ជីបោះឆ្នោតដំបូងមួយ»។

ក្រៅពីនេះទៀត ក៏ គ.ជ.ប ក៏ត្រៀមរៀបចំផលិតជាស្ប៉តវីដេអូ និងស្ប៉តជាសំឡេង ដើម្បីផ្សព្វផ្សាយនៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុនានា នៅទូទាំងប្រទេស ហើយនឹងចាប់ផ្ដើមពីថ្ងៃទី ១៦ ខែតុលា ដល់ថ្ងៃបិទបញ្ចប់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។ លោក សោម សូរីដា បានបញ្ជាក់ទៀតថា «ចឹងទេ គ.ជ.ប នឹងស្នើសុំកិច្ចសហការជួយផ្សព្វផ្សាយ ស្ប៉តវីដេអូនេះ DVD ហើយនិង CD នេះ ជួយនឹងប្រព័ន្ធផ្សព្វផ្សាយតាមរយៈរាជធានី-ខេត្ត»។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ អ្នកដែលបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ-សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ និងទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង។ ជាការរំពឹងទុករបស់ គ.ជ.ប គឺនៅឆ្នាំ ២០២២នេះ គ្រោងចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតថ្មីចំនួន ៥០ម៉ឺននាក់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ វិនាទី មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ២ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម