ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំភ្នំពេញ ៖ សិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងសិក្សា គឺខុសបទបញ្ជាផ្ទៃក្នុងក្រសួងហើយ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា សិស្សានុសិស្សណាដែលមើលទូរសព័្ទដៃនៅក្នុងម៉ោងសិក្សា ដោយមិនមានការអនុញ្ញាតពីគ្រូទេ គឺខុសទៅនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងនិងសាលាហើយ។

លោកប្រធានមន្ទីរបានបន្តថា ការប្រើប្រាស់ទូរស័ព្ទដៃនៅតាមគ្រឹះស្ថានសិក្សាក្រសួងអប់រំយុវជន និងកីឡាបានដាក់បទបញ្ជាផ្ទៃក្នុង ដើម្បីប្រើប្រាស់ឱ្យត្រូវទិសដៅ ហើយមន្ទីរអប់រំ បានធ្វើការណែនាំដល់នាយកសាលាធ្វើការផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកប្រធានមន្ទីរបាននិយាយថា៖ «និយាយជារួមរហូតមកដល់ពេលនេះ យើងតែងតែជំរុញនិងលើកទឹកឱ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន ដើម្បីជាប្រយោជន៍ដល់ការសិក្សាដោយ សារឥឡូវនេះមានការសិក្សានៅក្នុងថ្នាក់រៀនផងនិងនៅតាមអនឡាញផងដែលធ្វើឱ្យសិស្សមានភាពងាយស្រួលក្នុងការសិក្សា»។
លោក ហែម ស៊ីណារ៉េត បានបន្ថែមថា ពេលកំពុងសិក្សាក្នុងថ្នាក់ សិស្សានុសិស្សមិនអាចមើលទូរស័ព្ទបានទេ គឺខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងសាលាដែលបានហាមប្រាមមិនឱ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃនៅពេលម៉ោងរៀនហើយ។ លោកប្រធានបានបញ្ជាក់ថា៖ «ពេលម៉ោងសិក្សា ទោះបីជាសិស្សនោះមើលរឿងអាសអាភាស ឬមើលរឿងអ្វីក៏ដោយ គឺវាផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងហើយ បើកាលណាគ្រូកំពុងបង្រៀនមេរៀនផ្សេង សិស្សមើលរឿងផ្សេង។ អីចឹងអ្វីដែលគ្រូបង្រៀនធ្វើសិស្សមិនអាចចាប់បានទេប៉ុន្តែប្រសិនបើមានការអនុញ្ញាពីគ្រូឱ្យមើលមេរៀននៅក្នុងផេករបស់ក្រសួងអប់រំនិងផេកផ្សេងៗទៀតទាក់ទិននឹងមេរៀនដែលគាត់បង្រៀនគឺមិនមានការខុសឆ្គងនោះទេ»។

ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសាលារៀននេះដែរ ថ្មីៗនេះ មានសាលាមួយចំនួនបានលើកឡើងពីវិធានការមួយចំនួនដោយបានដាក់ពិន័យដល់សិស្សដែលអនុវត្តខុសទៅនឹងបទបញ្ជាផ្ទៃក្នុងដោយក្នុងនោះ ក៏មានការដកហូតទូរស័ព្ទដៃយកទៅរក្សាទុក២សប្តាហ៍ និងឱ្យអាណាព្យាបាល ឬឪពុកម្តាយសិស្សមកធានាធ្វើកិច្ចសន្យាថ្ងៃក្រោយកុំឱ្យប្រព្រឹត្តិទង្វើបែបនេះតទៅទៀត។ លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ចំពោះនិតិវិធីនៃការដាក់ពិន័យចំពោះការប្រព្រឹត្តិរបស់សិស្សនេះ ខាងក្រសួងក៏ដូចជាមន្ទីរមិនបានសិទ្ធលូកលាន់ ឬណែនាំឱ្យសាលានីមួយៗអនុវត្តតាមនោះទេ ពោល គឺអាស្រ័យទៅលើសាលានីមួយដាក់ចេញដោយខ្លួនឯងប៉ុណ្ណោះ។ លោកណែនាំថា សាលានីមួយៗគួរតែថ្លឹងថ្លែងពីការដាក់ពិន័យចំពោះកំហុសឆ្គងរបស់សិស្សឱ្យបានត្រឹមត្រូវ និងធ្វើយ៉ាងណាកុំធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
លោក លឹម ចាន់ថា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែសីហានេះដែរថា ចំពោះការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងម៉ោងសិក្សានេះ ត្រូវបានហាមឃាត់ ហើយប្រសិនបើមានសិស្សណាម្នាក់ល្មើសនឹងបម្រាមនេះ សាលាមិនយកទោសពៃរ៍អ្វីទេដោយគ្រាន់តែណែនាំ និងអប់រំគាត់ប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណីអប់រំណែនាំហើយ គាត់នៅតែមិនស្តាប់សាលានឹងអញ្ជើញអាណាព្យាបាលសិស្សនោះមកប្រាប់ និងធ្វើកិច្ចសន្យានៅសាលាតែម្តង។ លោកនាយកសាលាបានបន្តថា ករណីនេះមិនមានកើតឡើងទេ ពោល គឺសិស្សដែលធ្លាប់ធ្វើខុសសាលាហៅមកណែនាំម្តងគាត់រាងចាលហើយមិនប្រព្រឹត្តទៀតទេ៕
ដោយ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម