Connect with us

ព័ត៌មានជាតិ

ខ្ទមមិនរៀបរយជាង ៧០ ត្រូវបានអាជ្ញាធរស្រុកគិរីសាគរ ប្រាប់ឲ្យរើរុះចេញជាបន្ទាន់

បានផុស

នៅ

ខ្ទមមិនរៀបរយជាង ៧០ខ្ទម ដែលសង់លើដីរបស់ក្រុមហ៊ុន ញូញៀន និងដីឧទ្យានជាតិ ត្រូវបានអាជ្ញាធរស្រុកគិរីសាគរ ដាក់កំហិតធ្វើយ៉ាងណាចុងខែសីហាដល់ពលរដ្ឋជាម្ចាស់ រើរុះចេញជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់ជាខ្ទមមិនរៀបចំ បែបអនាធិបតេយ្យជាង ៧០ខ្ទមនេះ អាជ្ញាធរស្រុកគិរីសាគរ រកឃើញថា ប្រព្រឹត្តខុសច្បាប់ ក្រោមហេតុផលគិតប្រយោជន៍ផ្ទាល់ខ្លួន និងជឿតាមការញុះញង់របស់ក្រុមបុគ្គលមួយចំនួនតូច ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច និងភូមិតានី ឃុំភ្ញីមាស។

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានបញ្ជាក់នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ថា ទីតាំងដែលមានខ្ទមទាំងនោះ សង់នៅលើដីតំបន់អភិវឌ្ឍន៍អាងទឹកស្អាតរបស់ក្រុមហ៊ុន ញូញៀន និងតំបន់ឧទ្យានការពារធម្មជាតិរបស់ក្រសួងបរិស្ថាន ដែលទើបតែសង់ជាង ១ខែនេះប៉ុណ្ណោះ។

លោកអភិបាលស្រុក បន្ថែមថា អាជ្ញាធររបស់លោកទុកពេលវេលា រហូតដល់ថ្ងៃទី ៣១ ខែសីហា ចាប់ពីថ្ងៃជូនដំណឹងណែនាំ កាលពីថ្ងៃទី ២៣ សីហាកន្លងទៅ ដោយធ្វើយ៉ាងម៉េចពលរដ្ឋត្រូវស្ម័គ្រចិត្តរើរុះចេញជាបន្ទាន់ដោយខ្លួនឯង។ បើមិនដូច្នេះទេ អាជ្ញាធរនឹងមានវិធានការផ្លូវច្បាប់ជាក់ជាពុំខាន។

បញ្ហានេះដែរ អាជ្ញាធរអះអាងថា កន្លងទៅថ្មីៗ អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្លាប់បានចុះពិនិត្យដោះស្រាយ និងហាមឃាត់ម្តងមិនឲ្យមានការសង់ខ្ទមបែបនេះទេ ព្រោះតែមានតែ ១៣ខ្ទមប៉ុណ្ណោះ។ ក៏ប៉ុន្តែគិតមកទល់បច្ចុប្បន្នមានជាង ៧០ខ្ទមទៅហើយ។ សកម្មភាពលួចធ្វើខ្ទមខុសច្បាប់ទាំងនេះ គ្មានឯកសារបញ្ជាក់ណាមួយថា ពួកគាត់មានសិទ្ធិកាន់កាប់ដីធ្លីនៅតំបន់នោះទេ។

យោងតាមកំណត់ហេតុវាយតម្លៃ របស់អាជ្ញាធរជំនាញស្រុកគិរីសាគរ បង្ហាញថា ខ្ទមជាង ៧០បែបអនាធិបតេយ្យនៅតំបន់ទំនាស់ខាងលើ រងការរំលោភបំពានធ្វើជាកម្មសិទ្ធិមានផ្ទៃដីទំហំ ៦០ទៅ ៧០ហិចតា ដោយក្នុង ១គ្រួសារ ចូលទន្រ្ទានពី ១ហិចតា ទៅ ២ហិចតា ក្រោមសង់ខ្ទម និងដាំដុះធ្វើកសិកម្ម។

តាមការចុះណែនាំឲ្យពលរដ្ឋរើរុះដោយស្ម័គ្រចិត្ត កន្លងទៅ ពលរដ្ឋដែលសង្ស័យថា ចូលទន្រ្ទានកាន់កាប់​ធ្វើខ្ទមលើដីវិនិយោគឯកជន និងឧទ្យានការពារធម្មជាតិ តបឆ្លើយមកអាជ្ញាធរវិញថា ប្រសិនបើឲ្យពួកគាត់រើរុះ លុះត្រាតែមានដំណោះស្រាយជាសំណងទូទាត់ទើបយល់ព្រម។ ចំណុចនេះអាជ្ញាធរស្រុកមិនទាន់អាចបំភ្លឺបាននោះទេ ដោយរង់ចាំសុំគោលការណ៍ពីថ្នាក់ដឹកនាំខេត្ត៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ១២ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម