ព័ត៌មានជាតិ
លោក ឃួង ស្រេង ចុះដឹកនាំកម្លាំងដោយផ្ទាល់ ក្នុងការលាងសំអាតផ្ទះប្រជាពលរដ្ឋ នៅបុរីត្រពាំងថ្លឹង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ដឹកនាំក្នុងកិច្ចការងារដោយផ្ទាល់ក្នុងការលាងសំអាតផ្ទះប្រជាពលរដ្ឋ នៅក្នុងបុរីត្រពាំងថ្លឹងគម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី ២៧ ខែតុលានេះ។


ក្រោយពីមានវិធានការ ក្នុងការបូមទឹកចេញពីបុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ឃើញថាមកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម ហើយខណៈនេះ អាជ្ញាធររាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមនៅក្នុងបុរីនេះឲ្យស្អាត ចាប់ពីពេលនេះតទៅ ជាមួយនិងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំងកងទាហានផងដែរនោះបានរួមគ្នា លាងសំអាតភូមិឋានមួយនេះ ដើម្បីឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅឋានរបស់ពួកគាត់អស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ។



ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មីគម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាតនិងស្ដារឡើងវិញនូវភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវក្រោយពីទឹកបានប្រុសអស់រួចហើយនោះ។ បន្ថែមពីលើនេះទៀតលោកឃួង ស្រេង ក៏បានបញ្ជាអោយមន្ទីរសាធារណការរាជធានី កាយរករឺហ្គែលលូដែលត្រូវបានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ ចាក់បិទជំនួសដោយដាក់បំពង់ទុយយោតូចៗវិញនោះ។ មន្ត្រីជំនាញបញ្ជាក់ថា ការលិចលង់នេះ ក៏បណ្តាលមកពីបញ្ហានេះផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមកពោលគឺកាលពីជាង១០ថ្ងៃកន្លងនេះ ពោលគឺក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញបានទទួលរងការលិចលង់និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋប្រមាណជាជាង១ម៉ឺនគ្រួសារ បានទទួលរងនូវផលប៉ះពាល់នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងនេះ ក៏បានទទួលរងនូវការលិចលង់លំនៅឋានរបស់ពួកគាត់យ៉ាងធ្ងន់ចំនួនប្រមាណ១០០០ល្វែង ក្នុងអំណោយខ្នងផ្ទះ៣១១៣ល្វែង។


ក្នុងស្ថានភាពបែបនេះ លោកឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី និងកម្លាំងពាក់ព័ន្ធផ្សេងទៀតធ្វើការទប់ និងបូមទឹកចេញពីក្នុងបុរីខាងលើនេះឲ្យអស់ ហើយក្រោយមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មី ក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចមចៅទី១នេះ ឃើញថាមកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ ទើបអាជ្ញាធររាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុប ដើម្បីលាងសម្អាតឲ្យអស់កាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមនៅក្នុងបុរីនេះឲ្យស្អាត ចាប់ពីពេលនេះតទៅ តបទៅការសន្យារបស់ លោកឃួង ស្រេង ខណៈដែលលោកដឹកនាំអាជ្ញាធរដែនដីនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព ប្រឡាយបង្ហូរទឹកទួលពង្រ រហូតដល់បុរីត្រពាំងថ្លឹងខាងលើ ដើម្បីរកគ្រប់មធ្យោបាយកុំឲ្យមានការលិចលង់ទៀត កាលពីល្ងាចថ្ងៃទី១៩តុលាឆ្នាំ២០២០កន្លងមកនេះ៕

អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ កម្ពុជា ត្រូវការពេល៣ឆ្នាំ ស្ដារវិស័យទេសចរណ៍ត្រឡប់មកធម្មតាវិញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់