ព័ត៌មានជាតិ
ធនាគារជាតិចេញការថ្កោលទោសការផ្សព្វផ្សាយ និងផ្តល់កម្ចីក្រៅផ្លូវការ
ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី ២៥ ខែសីហា ២០២២នេះ បានស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្ដល់កម្ចីក្រៅផ្លូវការខុសច្បាប់ និងថ្កោលទោសចំពោះការផ្សព្វផ្សាយគ្រប់រូបភាព។
ការប្រកាសបែបនេះ គឺបានធ្វើឡើង បន្ទាប់ពីធនាគារជាតិកម្ពុជា សង្កេតឃើញថា មានជនខិលខូចមួយចំនួន បានផ្សព្វផ្សាយយ៉ាងបើកចំហ និងផ្ដល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗ ដូចជាប្រព័ន្ធអនឡាញ បណ្ដាញសង្គម ការផ្សព្វផ្សាយតាមខិតបណ្ណ និងការបិតផ្សាយតាមទីសាធារណៈជាដើម។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិ ចេញផ្សាយនៅថ្ងៃនេះ បញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្ម ពីធនាគារជាតិកម្ពុជា រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើក្រុមហ៊ុនភតិសន្យា និងមួយចំនួនទៀត ស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ ខណៈអតិថិជនទាំងអស់ត្រូវការពារដោយច្បាប់។
ធនាគារជាតិចាត់ទុកថា ការផ្ដល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
តាមធនាគារជាតិដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការសូមឱ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ និងលើកទឹកចិត្តឱ្យប្រើសេវាគ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ៕
សេចក្ដីប្រកាសព័ត៌មានខាងក្រោម៖
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan