ព័ត៌មានជាតិ
មហាជន ស្នើឲ្យក្រសួងវប្បធម៌ពិនិត្យការប្រឡង Miss Grand Cambodia 2022 ក្រោយផ្ទុះការរិះគន់ឈុ តល្បែងស៊ីសង
រហូតមកដល់រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ រលកនៃការរិះគន់របស់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ជុំវិញការបង្ហាញឈុតល្បែងស៊ីសងរបស់បេក្ខនារី២រូបនៅក្នុងកម្មវិធីMiss Grand Cambodia 2022។

ជាមួយគ្នានឹងការរិះគន់ និងការមិនសប្បាចិត្តរបស់ប្រជាពលរដ្ឋខ្មែរនេះ ក៏មានមតិមួយចំនួនបានស្នើរឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប:មេត្តាពិនិត្យចំពោះកម្មវិធីប្រឡងMiss Grand Cambodia2022។ មិនតែប៉ុ ណ្ណោះ ក៏មានការលើកឡើងថា បញ្ហានេះ គឺមានការពាក់ព័ន្ធអ្នករៀបចំកម្មវិធីដែលបណ្តោយឲ្យកើតមាននេះឡើង។

លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តល្បីឈ្មោះបានលើកឡើងជាទស្សន:ថា ធ្វើមិនបានឆ្លងក្រសួង គឺបែបនេះឯង ហើយអ្នកដែលចេញមុខទទួលខុសត្រូវ និងបកស្រាយ គឺអ្នកដឹកនាំកម្មវិធី ទោះជាចង់បង្ហាញថា ខេត្តពីរនេះ មានកាស៊ីណូ ក៏មិនគួរណាយករូបអង្គរវត្តរបស់ដូនតាមកពាក់ព័ន្ធដែរ។ លោកកបន្តថា ល្បែងមិនគួរណាលើកតម្កើង ព្រោះខ្មែរជាពុទ្ធសាសនិក យុទ្ធសាស្រ្តល្បីឲ្យគេជេ ក៏មិនគួរត្រូវប្រើនៅក្នុងកម្មវិធីលក្ខណៈអន្តរជាតិ។ លោកថា៖ «យើងមានអ្វីៗជាច្រើនរាប់មិនអស់ដែលត្រូវបង្ហាញក្រៅពី ល្បែងសង្ឃឹមថា កម្មវិធីអន្តរជាតិត្រូវបានឆ្លងជាមួយក្រសួងដើម្បីកុំឲ្យមានកំហុសបន្តរទៀត»។

មិនខុសពីលោក ហ៊ុយ យ៉ាឡេង ទេ គឺមានមតិជាច្រើនបានស្នើដល់ក្រសួងគួរកោះហៅអ្នករៀបចំកម្មវិធីមកបកស្រាយចំពោះរឿងនេះ។ រហូតមកដល់រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ «កម្ពុជាថ្មី» មិនទាន់អាចទាក់ទង ដើម្បីសុំការបញ្ជាក់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជុំវិញចំណាត់ការយ៉ាងណាចំពោះរឿងរ៉ាវនេះបាននៅឡើយទេ ខណ:មហាជនកំពុងរង់ចាំមើលគ្រប់គ្នា៕
ដោយ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?