Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ថ្នាក់​មូលដ្ឋាន​ទាំងអស់​ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ថ្នាក់មូលដ្ឋាន​ទាំងអស់ ​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស មិន​ត្រូវ​ភ្លេចខ្លួន​នោះ​ទេ បើទោះបីជា​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​នៅមានកម្រិត​ក៏​ដោយ ​ក៏​ត្រូវតែ​បន្ត​ក្រោម​ការអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ថ្លែង​បែបនេះ​ក្នុង​ពិធី​សំណេះសំណាល​ដោយ​នាំ​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែក​ជូន​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺ​អេដស៍ និង កុមារ​កំព្រា​ដោយសារ​មេរោគ​អេដស៍ ចំនួន​៣៣​គ្រួសារ​សិន​ដែល​សាខា​នឹង​គ្រោង​ចែក​ចំនួន ២៥៧ គ្រួសារ នៅ​ថ្ងៃ​សៅរ៍​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០ សាខា​កាកបាទ​ក្រហមកម្ពុជា ខេត្ត​ស្វាយរៀង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​ពាំ​នាំ​នូវ​ប្រសាសន៍រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្ដាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក និង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​បាន​ផ្ដាំផ្ញើ​ឲ្យ​យកចិត្តទុកដាក់​គិតគូរ​ថែទាំ​សុខភាព​ទាំង ​ផ្លូវកាយ ផ្លូវចិត្ត ​ឲ្យ​បាន​រឹងមាំ ហើយ​ទម្លាប់​រស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ​-១៩ និង​ចូលរួម​ទាំងអស់គ្នា ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្នុង​ទិសដៅ​បញ្ចប់​បញ្ហា​អេដស៍​ ដែល​ជា​ការ គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅ​ឆ្នាំ ២០២៥។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ បាន​ពាំនាំ​នូវ​សារ អំពាវនាវ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ផ្ដាំផ្ញើ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានចូលរួម​កម្មវិធី​នៅ​ថ្ងៃ​នេះ បន្ត​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ ដល់​សមាជិក​គ្រួសារ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត នៅ​ក្នុង​សហគមន៍។

​សម្ភារ​ដែល​បាន​ឧបត្ថម្ភ​ដល់​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមារ​កំព្រា​ដោយសារ​អេដស៍​ចំនួន៣៣នាក់ ក្នុង​ម្នាក់​ទទួល​បាន អង្ករ ៣០ គ​.​ក្រ, មី១កេស, ត្រីខ​កំប៉ុង១០កំប៉ុង, ទឹកស៊ីអ៊ីវ​៦ ដប, ទឹកដោះគោ​ខាប់​៥​កំប៉ុង, សាប៊ូ​ក្រអូប​៤​ដុំ, មុង​១​ភួយ១, សារុង​១, ក្រមា១, អាវយឺត២ និង​ថវិកា ថ្លៃ​ធ្វើដំណើរ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០,០០០ រៀល៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ វិនាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម