ព័ត៌មានជាតិ
តុលាការកំពូលពន្យាពេលកាត់ទោសលោកឡាយ វណ្ណៈ តាមការស្នើសុំ
ក្រុមមប្រឹក្សាជំនុំជំរះតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសលើកពេលសវនាការសំណុំរឿងឃាតកម្មដ៏ល្បីនៅឯខេត្តតាកែវ ដែលមានជាប់ពាក់ព័ន្ធនិងអតីតអភិបាលខេត្តលោក ឡាយ វណ្ណៈ និងលោកឡាយ ណារិទ្ធ ជាស្នងការរង។
លោក និល នន់ អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាបានលើកឡើងក្នុងសវនាការថា ជនជាប់ជាប់ លោកឡាយ វណ្ណៈ បានស្នើពន្យាពេលសវនាការ ដោយមូលហេតុបញ្ហាសុខភាព មានជំងឺច្រើនមុខនៅក្នុងពន្ធនាគារ ដូច្នេះតុលាការកំពូលសម្រេចលើកពេលសវនាការទៅថ្ងៃក្រោយ ។

មានតែជនជាប់ចោទឡាយ ណារិទ្ធ ប៉ុណ្ណោះដែលត្រូវបញ្ជូនមកតុលាការកំពួល ។ ចំណែកលោកឡាយវណ្ណៈ ដែលជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី មិនមកទេ ។
លោកឡាយ វណ្ណៈ និងឡាយ ណារិទ្ធ បានប្ដឹងសារទុក្ខឡើងតុលាករកំពូល បន្ទាប់ពីសាលាដំបូងរាជធានី និងសាលាឧទ្ធរណ៍ បានសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារលោកឡាយ វណ្ណៈ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ១០ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទ័ណ្ឌ ពាក់ព័ន្ធនិងការស្លាប់នៃនារីកំណាន់ ចែវ សុវឌ្ឍនា កាលពីខែមេសា ឆ្នាំ២០១៨ នៅឯខេត្តតាកែវ ក្រោមរូបភាពអត្តឃាតដោយចងក ។

ចំណែកជនជាប់ចោទ២នាក់ទៀត ឈ្មោះ ជឹម វុធ និង ម៉ែន សម័យ ដែលជាប់ចោទពីបទលាក់កំបាំងតម្រុយ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ បន្ទាប់ពីអនុវត្តទ័ណ្ឌកម្មពន្ធនាគារ២ឆ្នាំ៕
អត្ថបទ ៖ មករា


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល