Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដជិត ៣០ ម៉ឺនដូសទៀត ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ

បានផុស

នៅ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ ដូសបន្ថែមទៀត ជាអំណោយរបស់រដ្ឋាភិបាលអូស្ត្រាលី នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកគ្រប់គ្រង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បានឱ្យដឹងថា វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​អូស្ត្រាលី​នេះ​ជា​ប្រភេទ Pfizer នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ​២៦ ខែសីហា ឆ្នាំ​ ២០២២ ​នេះ ​សម្រាប់​ចាក់ទៅលើ​កុមារ​។​

​វ៉ាក់សាំង​ចំនួន ២៨៣,០០០​ ដូ​ស​ នេះ​ គឺជា​គម្រោង​ជំនួយ​ដែល​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ ៤៨២៤០០​ ដូ​ស​ក្នុងនោះ​វ៉ាក់សាំង​ចំនួន ១៩៦៨០០ ​ដូ​ស​ដែល​បាន​ដឹក​មកដល់​កម្ពុជា​រួចហើយ​កាលពី​ថ្ងៃទី​ ៨ ​កក្កដា ​ឆ្នាំ​ ២០២២​។

​វ៉ាក់សាំង​សម្រាប់​កុមារ​នេះ​ គឺជា​ការបន្ថែម​ទៅលើ​ជំនួយវាក់​សាំង Pfizer ចំនួន ២,៣៥ លាន​ដូ​ស ទូ​បង្កក​ត្រជាក់ និង​ទូ​បង្កក​ត្រជាក់​បំផុត សរុប​ទាំងអស់​ចំនួន​ ១៣៣​ គ្រឿង និង​គ្រឿង​បរិក្ខារ​ចាំបាច់​ផ្សេងៗ​ទៀត ដែលជា​ជំនួយ​ទ្វេភាគី របស់​ប្រទេស​អូស្ត្រាលី​។ លោកស្រី យក់ សម្បត្តិ​ បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​សរុប​ជាង ៧៤ ​លាន​ដូ​ស ហើយ​នៅសល់​ក្នុង​ឃ្លាំង​ជាង ៧​ លាន​ដូ​ស​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។

​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល បានឱ្យដឹង​ដែរ​ថា មកដល់​ពេលបច្ចុប្បន្ន កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ជិត ៩៥ ​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ក្នុងនោះ ដូ​ស​ទី ​១ បាន​ជាង ១៥​ លាន​នាក់​, ដូ​ស​ទី​ ២ បាន​ជាង ១៤​ លាន​នាក់​, ដូ​ស​ទី​ ៣ បាន​ជិត ១០​ លាន​នាក់​, ដូ​ស​ទី​ ៤ បាន​ជិត ៤​ លាន​នាក់ និង​ដូ​ស​ទី ​៥ បាន​ជាង ៦០ ​ម៉ឺន​នាក់​។

​តាម​ការវាយតម្លៃ​រប​ស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ Nikkei របស់​ជប៉ុន បាន​រកឃើញថា​កម្ពុជា មិន​ត្រឹមតែ​ជា​ប្រទេស​ដែល​ទទួលបាន​ជោគជ័យ​លើ​ការងារ​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ប៉ុណ្ណោះ​ទេ​ កម្ពុជាក៏​ជា​ប្រទេស​ដែល​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​ជាងគេ​ផងដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម