ព័ត៌មានជាតិ
ក្រុមហ៊ុនប្រេងកូឡា សៀង ភាវ សញ្ញាតាប៉ិ បន្តចុះប្រគល់រង្វាន់ ២០ លានរៀលដល់អតិថិជន នៅស្រុកស្ទោង ខេត្តកំពង់ធំ
បន្ទាប់ពីបានចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០ លានរៀល ដល់អតិថិជនដែលបានឈ្នះកាលពីពេលកន្លងទៅនៅរាជធានីភ្នំពេញ ក្រុមហ៊ុនបានបន្តចុះប្រគល់រង្វាន់ធំដល់អតិថិជនម្នាក់ទៀត ដែលមានសំណាងឈ្នះរង្វាន់ ២០ លានរៀល រស់នៅក្នុងភូមិសណ្ដាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ពីប្រេងកូឡា សៀងភាវ (SIANG PURE) នូវទឹកប្រាក់ ២០ លានរៀលមានឈ្មោះ សុន ចេង ភេទស្រី អាយុ ៣៣ ឆ្នាំ ជាអតិថិជនគាំទ្រជាប្រចាំរបស់ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តែម្ដង។
អ្នកនាង សុន ចេង បានរៀបរាប់ប្រាប់ក្រុមការងារឱ្យដឹងថា ក្រុមគ្រួសាររបស់អ្នកនាងតែងជឿជាក់លើគុណភាពប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តាំងពីយូរមកហើយ ហើយថែមទាំងទិញយកមកលក់ជាលក្ខណៈអាជីវកម្មគ្រួសារបានដាច់ទៀត ព្រោះមានប្រសិទ្ធភាពខ្ពស់ក្នុងការលាបបំបាត់អាការឈឺពោះ វិលមុខ តឹងច្រមុះ ឈឺក្បាល និងបំបាត់ការឈឺចាប់ពេលមានសត្វទិច ឬខាំ។ ដោយឡែក សម្រាប់ការត្រូវរង្វាន់នៅពេលនេះ គឺនៅពេលដែលអ្នកនាងមានអាការៈវិលមុខ និងស្រវាំងភ្នែក ក៏យកប្រេងកូឡាដែលដាក់លក់នៅផ្ទះមកប្រើ លុះពេលកោសស្ទីកគ័រលើប្រអប់ក៏ស្រាប់តែឃើញមានរង្វាន់ ២០ លានរៀលតែម្ដង។

អ្នកនាងបន្តថា នៅពេលដែលពិនិត្យឃើញត្រូវរង្វាន់ អ្នកនាងពិតជាមានអារម្មណ៍រំភើប រីករាយ ហើយស្រែកប្រាប់គ្រួសារ និងអ្នកជិតខាងឱ្យបានដឹង ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើសម្បកប្រអប់តែម្ដង។
អ្នកនាងបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ ២០ លានរៀលពីក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ អ្នកនាង នឹងយកទៅពង្រីកអាជីវកម្មឱ្យមានលក្ខណៈធំជាងសព្វថ្ងៃនេះ ជាពិសេសទិញប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ មកដាក់លក់ឱ្យកាន់តែច្រើន៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា