Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ៖ ពលករខ្មែរនៅក្រៅប្រទេសមួយចំនួនធំ នឹងមិនវិលមកកម្ពុជាវិញតាមការឃោសនាទេ

បានផុស

នៅ

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែសីហានេះថា មានពលករខ្មែរនៅក្រៅប្រទេសមួយចំនួនធំ នឹងមិនវិលត្រឡប់មកកម្ពុជាវិញទៅតាមការឃោសនារបស់អ្នកណានោះទេ បន្ទាប់ពីមានការពន្យល់ណែនាំរួចមក។ ការលើកឡើងរបស់លោក ហេង សួរនេះ គឺបន្ទាប់ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានឃោសនាឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងក្នុងប្រទេស និងពលករខ្មែរក្រៅប្រទេសវិលមកប្រទេសកម្ពុជាវិញ ដើម្បីជៀសផុតពីគ្រោះមហន្តរាយដែលគាត់អះអាងដោយខ្លួនឯងថា នឹងមានការលិចលង់ផែនដីនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បានលើកឡើងថា៖ « តាមការពិត យើងទទួលបានព័ត៌មានពីការធ្វើដំណើររបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ជប៉ុន និងកូរ៉េពីបងប្អូនយើងនៅទីនោះ ក៏ពួកគាត់បានជួយពន្យល់ណែនាំដល់ពលករយើងទៅវិញកុំឱ្យជឿលើអបិយជំនឿទាំងនេះបូកបន្ថែមនឹងការពន្យល់ពីស្ថានទូត ក៏ដូចជា ការអំពាវនាវរបស់ខ្ញុំក៏ដូចជាក្រសួងឃើញថា មានអ្នកមួយចំនួនធំថា មិនត្រឡប់មកវិញទេ។ ខ្ញុំជឿជាក់ថា បងប្អូននឹងសម្រេចឡើងវិញហើយទៅលើបញ្ហានេះ។ ប៉ុន្តែ អាចមានអ្នកមក និងអ្នកមិនមកវិញ ក៏មានដែរ»។

យ៉ាងណាក៏ដោយ លោកមិនដឹងចំនួនពលករវិលត្រឡប់របស់មកទេ គ្រាន់តែដឹងតាមរយៈសមាគមនិយោជកកូរ៉េថា មានអ្នកសុំត្រឡប់មកវិញច្រើនជាងចំនួនខែមុនៗ។ការដែលពលករខ្មែរធ្វើការនៅថៃ ជប៉ុន និងកូរ៉េ សម្រុកនាំគ្នាទិញសំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញនេះ ដោយសារមានបុគ្គលដែលជាមេដឹកនាំរបស់ខ្លួន បានទស្សទាយថា មានបាតុភូតប្រហោងលូខ្មៅផែនដីបង្កើតជាមហន្តរាយធ្វើឱ្យលិចលង់ភពផែនដីទាំងអស់លើកលែងតែនៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជាទេដែលមានសុវត្តិភាព និងសុខសាន្ត។

លោក  ហេង សួរ បានពន្យល់ថា៖ «ប្រសិនជាពិភពលោកនេះ នឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះ និយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់។ ម្យ៉ាងទៀត តាមទិន្នន័យព្យាករណ៍អាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាស្ថាប័នតាមដានការប្រែប្រួលបរិដ្ឋានអន្តរជាតិគឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថានឹងមានគ្រោះធម្មជាតិនៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ»។

បើតាមលោក ហេង សួរ នេះ គឺជាអបិយជំនឿមួយដែលមិនសមហេតុមិនសមផលដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរ ព្រោះថាមិនថា ជនជាតិខ្មែរ ឬជនជាតិផ្សេងទេ ភាគច្រើនចង់ទៅធ្វើការនៅកូរ៉េ ឬជប៉ុន។ ប៉ុន្តែ ពេលដែលពួកគេបានទៅធ្វើការនៅទីនោះ ហើយស្រាប់តែវិលត្រឡប់មកវិញដោយឈរលើអបិយជំនឿមិនសមហេតុផលនេះ គឺវាជាការសោកស្តាយ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ពលករខ្មែរ សូមយកលក្ខណៈវិទ្យាសាស្ត្រជាគោល ហើយសូមគិតពីផលប្រយោជន៍របស់ខ្លួនផងដែរ។ បើពួកគេចេញមកទាំងបង្ខំបែបនេះ មិនមានច្បាប់វិលត្រឡប់ទៅកូរ៉េវិញបានទេ ដែលធ្វើឱ្យបាត់បង់ឱកាសល្អ និងបាត់បង់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារ៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម