ព័ត៌មានជាតិ
មកដឹងទីតាំងរោងចក្រ ច្រក និងវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ ទីមួយនៅកម្ពុជា តម្លៃប្រមាណ ១០០លានដុល្លារ
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២នេះ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន បានអញ្ជើញចុះពិនិត្យទីតាំង ការដ្ឋានសាងសង់រោងចក្រ ច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រោងចក្រ ច្រក និងវេចខ្ចប់វ៉ាក់សាំងនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា។

គម្រោងបង្កើតរោងចក្រនេះ កើតឡើងដោយសារការសហការគ្នា រវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន ដោយមានទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក ហើយនឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការនាខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា រោងចក្រ ច្រក និងវេចខ្ចប់វ៉ាក់សាំងនេះ នឹងត្រូវសាងសង់ឡើងដោយឈរលើមូលដ្ឋានបច្ចេកវេជ្ជសាស្ត្រ ដោយមានអគារសម្រាប់ផលិត រក្សាទុកវ៉ាក់សាំង រក្សាកាកសំណល់ និងកន្លែងស្នាក់នៅរបស់កម្មករផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រោងចក្រនេះ គឺសម្រាប់បម្រើឲ្យការច្រក និងវេចខ្ចប់វ៉ាក់សាំងប្រភេទ Sinovac ដែលនឹងដឹកមកពីប្រទេសចិន ហើយរោងចក្រនេះគ្រោងបញ្ចប់ការសាងសង់ និងដាក់ដំណើរការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ ២០២៤ខាងមុខ៕





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?