ព័ត៌មានជាតិ
ស្ថាប័នកងកម្លាំងប្រដាប់អាវុធចំនួនពីររួមគ្នាសង់ស្តូបកម្ពស់ជាង៩ម៉ែត្រនៅបរិវេណវិមានឈ្នះឈ្នះ
ស្ថាប័នកងកម្លាំងប្រដាប់អាវុធចំនួនពីររួមមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរួមគ្នាសង់ស្តូបនៅបរិវេណវិមានឈ្នះឈ្នះស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថាការសាងសង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម គឺចង់បង្ហាញឲ្យឃើញពីការ សហការគ្នារវាងកងកម្លាំងនគរបាលជាតិ និងកងកម្លាំងរាជអាវុធហត្ថ ក្នុងការការពារសុវត្ថិភាព សន្តិ សុខ និងសណ្តាប់ធា្នប់សាធារណៈ ក្នុងនោះកងកម្លាំងនគរបាលជាតិជាស្នូល រីឯកម្លាំងកងរាជអាវុធ ហត្ថ ជាកម្លាំងអន្តរាគមន៍មួយដែលមិនអាចខ្វះបាន ទើបធ្វើអោយទទួលជោគជ័យ។

លោកឧត្តមសេនីយ៍ឯកបានបន្តថា ស្តូបនេះតំណាងឲ្យសន្តិសុខ សុវត្ថិភាពសង្គម ដែលមានកង កម្លាំងទាំងពីរជាស្នូល និងជាប្រតិបត្តិករដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល តំណាងឲ្យការពាររដ្ឋធម្មនុញ្ញ
ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ដែលមិនអាចមានបុគ្គលណាឬក្រុមណាមកបំផ្លិច បំផ្លាញសន្តិភាពបានទេ ពិសេសស្តូបនេះជាសក្ខីភាពតំណាងឲ្យ សាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវ នៃកងកម្លាំងអនុវត្តច្បាប់ ដែលមោះមុតការពាររាជរដ្ឋាភិបាល គ្មានកម្លាំងណា
គ្មានបុគ្គណាមកដណ្តើមសន្តិភាពពីយើងបាននោះទេ។

ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពពេញលេញ រួចផុតពីសង្គ្រាម
ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ស្តូបវិមានឈ្នះឈ្នះ ក៏ដូចជាស្តូបសមិទ្ធផល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាសក្ខីភាពសម្រាប់អ្នកជំនាន់ក្រោយស្តាប់ និងយកគំរូសម្រាប់អនុវត្តបន្ត។
គួរបញ្ជាក់ថា តួស្តូបមានបាតទំហំ១០១,០០៥ម៉ែត្រការ៉េ , មានកម្ពស់សរុប៩,៤៥ម៉ែត្រ ដែលមានសំ ណង់លើផ្ទៃបាតសរុប៤៤៤ម៉ែត្រការ៉េ សង់នៅលើផ្ទៃដីសរុប៦៩៨,៨១ ម៉ែត្រការ៉េ។ខឿនតួស្តូបទាំង មូលមានរាង្គបួនជ្រុងទំហំ៤៦,២៥ម៉ែត្រការ៉េ មានកម្ពស់០,៩០ម៉ែត្រ មានជណ្តើរឡើងចំនួនបួនដែលជណ្តើរនីមួយៗ ទំហំ២,៥ម៉ែត្រ និងមានចំនួន៧កាំ តំណាងឲ្យថ្ងៃ៧មករា។

ក្រៅពីនេះមានស្តូបចំកណ្តាលមានកម្ពស់៨,៥៥ម៉ែត្រ ទំហំបាត ១០,២៤ម៉ែត្រពីក្រោមដល់លើបែងចែកចេញជា៣ថ្នាក់។ នៅក្នុងខឿនសួនច្បារមានដាំដើមឈើចំនួន២០ដើម និងដាំដើមទ្រយឹងតំ ណាងឲ្យ «ថ្ងៃទី២០» ដែលជាថ្ងៃសម្តេចតេជោយកអាយុជីវិតធ្វើជាដើមទុននិងមានបង្គោលធ្វើពីថ្ម ភក់កម្ពស់១,៥ម៉ែត្រ សរុបចំនួន១២បង្គោល ព័ទ្ធជុំវិញតំណាងឲ្យ «១២ខែក្នុង១ឆ្នាំ» ដែលស្ថាប័នទាំង២បំពេញកិច្ចការងារមិនថាយប់ថ្ងៃ ទោះបីកាលៈទេសៈណាក៏ដោយខិតខំប្រឹងប្រែងពុះពារគ្រប់ឧប សគ្គនានា លះបង់កម្លាំងកាយ កម្លាំងចិត្ត ទាំងអាយុជីវិត ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចរបស់ ខ្លួន ក្នុងគោលដៅបម្រើការពារសង្គ្រោះប្រជាពលរដ្ឋ និងប្រទេសជាតិ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ