ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អរគុណស្ថានទូតចិនដែលផ្តល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន សម្រាប់បម្រើការងារជូនពលរដ្ឋ
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវអំណរអរគុណចំពោះស្ថានទូតចិនដែលបានផ្តល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនដល់រដ្ឋបាលខេត្តស្វាយរៀងសម្រាប់បម្រើការជូនពលរដ្ឋឲ្យកាន់តែរហ័សទាន់ចិត្តបន្ថែមទៀត។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីបានរៀបចំឡើងនៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើឲ្យអង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង ពេលបានទទួលសម្ភារៈទាំងនេះហើយ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងប្រសិទ្ធភាព និងត្រូវពង្រឹងសមត្ថភាព នៃការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។ ជាពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម ការលាងដៃនឹងសាប៊ូ ឬជែល ដើម្បីបង្ការនូវជំងឺកូវីដ-១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន បើទោះបីជាក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរ នៅតែរក្សាបាននូវចំណងមិត្តភាព និងការឧបត្ថម្ភ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងការិយាល័យជាដើម និងបានថ្លែងអំណរគុណដល់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលគ្រប់បែបយ៉ាង តាមរយៈស្ថានទូតចិន ក្នុងការផ្គត់ផ្គង់នូវសម្ភារៈទាំងនេះដល់រដ្ឋបាលខេត្តស្វាយរៀង៕

អត្ថបទ ៖ វិមាន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង