ព័ត៌មានជាតិ
ក្រុមប្រឹក្សាស្នើរដ្ឋបាលខណ្ឌព្រែកព្នៅ ទប់ស្កាត់រថយន្ដធុនធ្ងន់ឡើងវិញ នៅស្ពានបឹងក្រចាប់
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៦ ខែសីហានេះ លោក អុល សំអឿន សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឱ្យរដ្ឋបាលខណ្ឌ រៀបចំឡើងវិញនូវបំពង់លូដាក់លើទ្រូងផ្លូវ សម្រាប់ទប់ស្កាត់រថយន្ដធន់ធ្ងន់ នៅចំណុចស្ពានបឹងក្រចាប់ ក្នុងសង្កាត់ពន្សាំង។ ព្រោះបច្ចុប្បន្ន រថយន្ដប្រភេទធន់ធ្ងន់ អាចបើកបរឆ្លងកាត់បាន ពុំអាចរាំងឃាត់រថយន្ដទាំងនោះបានឡើយ។

លោកបានស្នើឱ្យដកលូដាក់នៅលើទ្រូងផ្លូវនេះចេញ ព្រោះនៅពេលមានបុណ្យទានម្ដងៗ ការដាក់លូនៅលើទ្រូងផ្លូវនេះ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ ពិសេសអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារពុំមានសញ្ញាសម្គាល់អ្វីច្បាស់លាស់នៅពេលយប់ ពិសេសអ្នកមកពីចម្ងាយ ដែលពុំសូវបានស្គាល់ភូមិសាស្ដ្រ។

ចំណែកលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក៏បានស្នើដល់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៥ សូមឱ្យជួសជុលផ្លូវ និងស្តារលូក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ព្រោះនេះជារដូវភ្លៀង អាចមានការដកទឹកនៅកន្លែងមួយចំនួន ធ្វើឱ្យខូចផ្លូវ និងពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឆ្លើយតបនឹងសំណើខាងលើ លោក ទៀប យុទ្ធារម្យ ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់បានលើកឡើងថា ស្ពានបឹងក្រចាប់ ពីមុនមានទំហំតូច ក្រោយមករដ្ឋបាលខណ្ឌបានធ្វើការជួសជុលកែលម្អ ដោយពង្រីកទំហំទទឹង ២ ម៉ែត្រកន្លះបន្ថែម ដែលជាមូលនិធិរបស់ខណ្ឌ ប៉ុន្ដែស្ពាននេះអាចទ្រទម្ងន់បានត្រឹមតែ ១០ តោនប៉ុណ្ណោះ ទើបដាក់លូទប់ស្កាត់ដើម្បីការពារកុំឱ្យរថយន្ដធន់ធ្ងន់ឆ្លងកាត់បាន។ ប៉ុន្ដែក្រោយមក ដោយសារមានរថយន្ដមួយចំនួន ពិសេសរថយន្ដដឹកដី បានបើកបរប៉ះពារលូនេះម្ដងបន្ដិចៗ ធ្វើឱ្យចន្លោះរនាំងលូនេះ កាន់តែរីកធំទៅៗ ធ្វើឱ្យរថន្ដគ្រប់ធន់បើករគ្មានទើស។

លោកប្រធានការិយាល័យសាធារណការ បានបញ្ជាក់ជូនថា លូនេះមិនអាចដកបានឡើយ ព្រោះបើដាក់ទំហំមិនឱ្យឡានធំចូលបាន ឡានសំរាមក៏មិនអាចឆ្លងកាត់បានដែរ ដូចនេះត្រូវរៀបចំឡើងវិញ ហើយដាក់ស្លាកសញ្ញា និងចំណាំងពន្លឺបន្ថែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

ដោយឡែកលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅលោក និងលោកស្រីអភិបាលរង នឹងចុះរៀបចំរបៀបរៀបរយតាមដងផ្លូវសំខាន់ៗ ជួសជុលកែលម្អផ្លូវក្នុងមូលដ្ឋាន មានផ្លូវ១៥១ ផ្លូវលេខ៤២ និងផ្លូវតាមបណ្ដាសង្កាត់ជាច្រើនទៀត។
លោកអភិបាលខណ្ឌ បញ្ជាក់ថា លូដាក់នៅជិតស្ពានបឹងក្រចាប់ មិនអាចដកចេញបានទេ ព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដែរ ហើយបើរថយន្តណាដឹកលើសទម្ងន់ធ្វើឱ្យបាក់ ឬខូច រថយន្តនោះជាអ្នកទទួលខុសត្រូវ។ លោកក៏បានណែនាំ ឱ្យមន្ដ្រីសាលាខណ្ឌ និងរដ្ឋបាលសង្កាត់ មិនត្រូវយកការងាររបស់ខ្លួនយកមកលាយលំជាមួយនឹងការងាររដ្ឋនោះឡើយ ហើយយើងនាំគ្នាបន្ដខិតខំបន្ថែមទៀត ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត៕
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ