Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ប្រកាស​ចូលកាន់​តំណែង អភិបាលរង​ខេត្ត​កំពង់ធំ ចំនួន​៤​រូប និង​នាយក​រដ្ឋបាល​១​រូប

បានផុស

នៅ

​កំពង់ធំ​ ៖ នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​កំពង់ធំ រៀបចំ​កម្មវិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​អភិបាលរង​ខេត្តកំពង់ធំ ចំនួន​៤​រូប និង​នាយក​រដ្ឋបាល​១​រូប ក្រោម​អធិបតីភាព​លោក អ៊ុ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​អនុក្រឹត្យ ស្តីពី​ការតែងតាំង​មន្ត្រីរាជការ ដែល​បាន​ចុះហត្ថលេខា ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានកំណត់​តែងតាំង មន្ត្រីរាជការ​ចំនួន​០៤​រូប ជា​អភិបាលរង​នៃ​គណ​អភិបាលខេត្ត​កំពង់ធំ និង​នាយក​រដ្ឋបាល​សាលាខេត្ត​១​រូប រួមមាន​៖

១៖ លោក អ៊ុន បុត្ត អភិបាលរង​ខេត្ត ២៖ លោក ងួន រាសី អភិបាលរង​ខេត្ត ៣៖ លោក ជា វ៉ាន់​ចាន់ អភិបាលរង​ខេត្ត ៤៖ លោក លី វេត អភិបាលរង​ខេត្ត ៥៖ លោក ម៉ាក់ ប៊ុន​ហុង នាយក​រដ្ឋបាល​សាលាខេត្ត​។​

ថ្លែង​នា​ឱកាស​នោះ លោក ងួន រតនៈ បានលើកឡើង​អំពី​សកម្មភាព និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ទាំងអស់​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង រួមគ្នា​រវាង​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ផងដែរ​។ លោក​បន្តទៀតថា កិច្ចការ​អភិវឌ្ឍន៍​ទាំងអស់ គឺមាន​គោលបំណង​បម្រើ​ផលប្រយោជន៍​ទូទៅ បង្កើត​ការងារ និង​បង្កើន ប្រាក់ចំណូល ជូន​ប្រជាពលរដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ​។

លោក អ៊ុ ម៉ា​រ៉ា បានឱ្យដឹង​ដែរ​ថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត ត្រូវតែ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខេត្ត​ឱ្យ​ល្អ និង​ត្រូវ​គិតគូរ​ពី​បញ្ហា​មួយចំនួន​ដូចជា​៖ ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បន្តទៀត​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​រាល់​ជម្លោះ តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ និង​ទាន់ពេលវេលា ជាពិសេស​ខិតខំ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​បញ្ហា​គ្រឿងញៀន​។​

លោក​ក៏បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​គណ​អភិបាលខេត្ត មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន​សហការគ្នា​ក្នុងការ​អភិវឌ្ឍ​ឱ្យ​ខេត្ត មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ និង​បាន​សំណូមពរ​ដល់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំង​ទាំងបី អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ផ្តល់នូវ​ការគាំទ្រ និង​មាន​កិច្ច សហ​ការល្អ​ជាមួយគ្នា ដើម្បី​ដឹកនាំ និង​កសាង​ខេត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​បន្តទៀត​ផងដែរ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បន្ថែមថា «​ពិធី​ប្រកាស​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង និង​បញ្ជាក់​យ៉ាងច្បាស់ អំពី​ការយកចិត្ត​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ចំពោះ​មន្ត្រីរាជការ​ក្រោម​ឱវាទ ជាពិសេស​ចំពោះ​យើងខ្ញុំ​ផ្ទាល់ ដើម្បីឱ្យ​ពួកយើង​មានឱកាស​ចូលរួម​ដឹកនាំ និង​គ្រប់គ្រង​ឲ្យ​បាន​កាន់តែ​ប្រសើ​ឡើង នូវ​គុណភាព​នៃ​ការសម្រេចចិត្ត គុណ​ផល​ការងារ និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ ក្នុងការ​អភិវឌ្ឍន៍​ខេត្តកំពង់ធំ​ឱ្យ​កាន់តែ​រីក ចំរើន​បន្ថែមទៀត​»​។

ក្នុងនោះដែរ​លោក​អភិបាលរង​ខេត្ត និង​នាយក​រដ្ឋ​សាលាខេត្ត​បាន​ប្តេជ្ញាចិត្ត រួមមាន​៖

* ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍ​ប្រទេសជាតិ និង​បម្រើ​ប្រទេសជាតិ អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ * ខិតខំ​បំពេញការងារ​តាម​តួនាទី និង​ភារកិច្ច ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​អនុវត្ត​ភារកិច្ច​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធ ផល​ធំៗ​ថែមទៀត * ចូលរួមចំណែក​លើកកម្ពស់​សេវា​សង្គម កសាង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ រួមចំណែក​ធានា​និរន្តរភាព​កិច្ចការរដ្ឋបាល​ខេត្ត និង​ការផ្តល់​សេវាសាធារណៈ ឲ្យ​កាន់តែ​ប្រសើរឡើង * បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ មន្ទីរ​-​អង្គភាព ជំនាញ​ជុំវិញ​ខេត្ត * ចូលរួម​យ៉ាងសកម្ម​ជំរុញ​ការអភិវឌ្ឍ​ក្នុង​ខេត្តកំពង់ធំ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕

អត្ថបទ ​៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

​អ្នកគាំទ្រលោក Yoon រិះគន់ IU ថា ជាអ្នកញុះញង់​ឲ្យ​មាន​ការ​បះបោរ

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរសាធារណការ ស្ដារ និងជួសជុលពង្រីកផ្លូវក្រាលកៅស៊ូមួយខ្សែក្នុងស្រុកថ្មគោល សម្រួលការដឹកជញ្ជូនកសិផលពលរដ្ឋចូលទីផ្សារ

ជីវិតកម្សាន្ដ២៧ នាទីutes មុន

ស្ងាត់ៗ Areum អតីតសមាជិក T-ARA ត្រូវជាប់ពន្ធនាគារ

ព័ត៌មានជាតិ២៩ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរុះរើ កាត់ស្លាក និងសំយាប តាមចិញ្ចើមផ្លូវ ក្រោយជូនដំណឹងរួច

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃរបស់ ត្រាំ ហៅការ​បង្កើន​ការបូមប្រេងជា​គន្លឹះនៃសន្តិសុខជាតិ ទោះ​មាន​ក្ដីបារម្ភ​បញ្ហា​អាកាសធាតុ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

នាយព្រីង ត្រូវកាត់ជេីង ដោយសារទទួលទានភេសជ្ជៈប៉ូវកម្លាំងរាល់ថ្ងៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ ពាំនាំសាររំលែកមរណទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន​ ដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ត្រីម្នាក់ដេកក្នុងអង្រឹងក្រោមដើមឈើក្រោយផ្ទះ ត្រូវហ្វូងឃ្មុំទិចបណ្តាលឱ្យស្លាប់ភ្លាមៗនៅខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម