Connect with us

ព័ត៌មានជាតិ

កម្ពុជា​សោកស្ដាយ​សេចក្ដីថ្លែងការណ៍ UN ថាធ្វើឡើងគ្មានមូលដ្ឋាន និងមានភាពលម្អៀង

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា​ មានការខកចិត្តយ៉ាងខ្លាំង​ចំពោះសេចក្ដីថ្លែងការណ៍​បញ្ចប់បេសកកម្ម​ របស់លោកសាស្ត្រាចារ្យ​ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ​ ទទួលបន្ទុកស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា ដែលបានចេញផ្សាយ​នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២នេះ។

បើទោះជាមានការទទួលស្គាល់​តិចតួចស្ដូចស្ដើង​អំពីវឌ្ឍនភាព និងសមិទ្ធិផលនានា​ដែលកម្ពុជាសម្រេចបាន​សេចក្ដីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង និងរើសអើង ព្រមទាំងគ្មានមូលដ្ឋានច្បាស់លាស់ទៅលើបញ្ហាមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ការដែលអ្នករាយការណ៍ពិសេស​បានជួបជាមួយភាគីពាក់ព័ន្ធជាច្រើន ​រួមទាំងអ្នករិះគន់រាជរដ្ឋាភិបាល​ ជាសាក្ខីភាពបង្ហាញ​ឱ្យឃើញថា ​កម្ពុជា​អនុញ្ញាត​ឱ្យមានការពិនិត្យដោយសេរី និងទស្សនៈផ្ទុយគ្នា។

កម្ពុជា​សោកស្ដាយ​ ដែលអ្នករាយការណ៍​បានជ្រើសរើសធ្វើ​អន្តរកម្មជាមួយគណបក្សប្រឆាំងមួយចំនួន​ ទន្ទឹមនិងនេះរើសអើង​ចំពោះគណបក្សជាច្រើន​ផ្សេងទៀត​។

បើទោះជា​ រាជរដ្ឋាភិបាល​បានផ្ដល់នូវកិច្ច​សហប្រតិបត្តិការយ៉ាងពិតប្រាកដយ៉ាងណាក៏ដោយ​អ្នករាយការណ៍ពិសេស​ពុំបានធ្វើតាម​ការសន្យា​របស់ខ្លួន​ក្នុងការ«ពិចារណានូវធាតុចូល​របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់​» រួមទាំងធាតុចូល​របស់រាជរដ្ឋាភិបាល និងក្នុងការ«ធានាឱ្យមាន​តុល្យភាពរវាងគោលជំហរផ្សេងៗគ្នា»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អះអាងថា សេចក្ដីថ្លែងការណ៍​បញ្ចប់បេសកម្មរបស់លោក វិទិត មុនតាប៊ន ​មិនបានលើកអំពីអង្គហេតុ និងអង្គច្បាប់ដែលរាជរដ្ឋាភិបាល​បានផ្ដល់ឱ្យ​ទាក់ទងនឹងការចោទ​ប្រកាន់​ដែលគ្មានមូលដ្ឋាន​នោះឡើយ។

ការរិះគន់នម្ដងហើយម្ដងទៀត របស់អ្នករាយការណ៍ពិសេស​ ជុំវិញការគ្រប់គ្រងដោយឯកបក្ស​គឺមិនសម ហេតុផល និងមានភាពលម្អៀង ខណៈអំណាចត្រូវបានជ្រើសរើស​តាមបែបប្រជាធិបតេយ្យដោយអ្នកបោះឆ្នោត ដែលបានជ្រើសរើសគណបក្សកាន់អំណាច​ ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។

អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជាអះអាងថា ការទាមទាររបស់អ្នករាយការណ៍ពិសេស​ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប) កាន់តែមានពហុភាគីនិយម​ជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។

ជាការគួឱ្យសោកស្ដាយ​បើទោះបីជាមានការអំពាវនាវ​ម្ដងហើយម្ដងទៀត​ពីរាជរដ្ឋាភិបាលកម្ពុជា​យ៉ាងណាក៏ដោយ​ក៏អ្នករាយការណ៍ពិសេស​នៅតែ​ខកខាន​មិនអើពើចំពោះការព្រួយបារម្ភ​អំពីបញ្ហាប្រឈម​ផ្នែកសិទ្ធិមនុស្ស​ដេលកម្ពុជាកំពុងជួបប្រទះ​ដូចជាការប្រើប្រាស់ពាក្យសម្ដីអសុរស ការបង្កាច់បង្ខូច ការប្រឌិតព័ត៌មាន​ ការអុចអាលឱ្យមានការរើងអើងពូជន៍សាសន៍ និងការញុះញង់​ឱ្យមានការបះបោរ​ក្រោមរូបភាពសេរីភាព​នៃការបញ្ចេញមតិ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម