Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ UN៖ ដំណើរទស្សនកិច្ចនៅកម្ពុជា ដំណើរការយ៉ាងរលូនដោយគ្មានការរារាំងពី រដ្ឋាភិបាល

បានផុស

នៅ

លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ដំណើរទស្សនកិច្ចស្តីពីស្ថានភាពសិទ្ធិមនុស្សលើកទីមួយនៅកម្ពុជារបស់លោក ដំណើរការយ៉ាងរលូនដោយគ្មានការរារាំងអ្វីទាំងអស់ពីសំណាក់រដ្ឋាភិបាលកម្ពុជា។ លោក វិទិត លើកឡើងបែបនេះក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្តីពីចុងបញ្ចប់នៃដំណើរទស្សនកិច្ចសិទ្ធិមនុស្សរបស់លោកនៅកម្ពុជារយៈពេល ១១ថ្ងៃកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វិទិត បានលើកឡើងថា កំលុងពេលលោកមកទស្សនកិច្ចស្តីពីសិទ្ធិមនុស្សនៅកម្ពុជា រូបលោកបានជួបសំណេះសំណាលជាមួយរដ្ឋមន្រ្តីជាន់ខ្ពស់ជាច្រើនរបស់កម្ពុជា ព្រមទាំងបានលើកយកនូវចំណុចមួយចំនួន និងបញ្ហាផ្សេងៗដាក់នៅលើតុពិភាក្សាដើម្បីឱ្យសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង ដោយបើកចំហ និងសេរីភាព។

ជាមួយគ្នានោះ ចំពោះចំណុច មួយចំនួនដែលលោកលើកឡើងក្នុងកិច្ចប្រជុំ ក៏មានមតិខ្លះយល់ស្រប ហើយមតិខ្លះមិនយល់ស្របឡើយ ប៉ុន្តែ លោក វិទិត សុំមិននិយាយថាលោកបានលើកឡើងនូវបញ្ហាអ្វីខ្លះដោយលំអិត  ជាមួយមន្ត្រីជាន់ខ្ពស់ណាមួយឡើយ។ យ៉ាងណាមិញលោកបានបញ្ជាក់ថា ចំណុចដែលរូបលោកលើកឡើង គឺដើម្បីចង់បានការផ្លាស់ប្តូរពីសន្តិភាព ឱ្យទៅជាសន្តិភាពសិទ្ធិមនុស្សប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងពីបញ្ហាជីវិតរបស់អ្នកជាប់ពន្ធនាគារ ព្រមទាំងបានទៅទស្សនកិច្ចនៅពន្ធនាគារផ្ទាល់ បានជួបសម្ភាសសួរនាំពួកគេពីបញ្ហាផ្សេងៗ ដោយគ្មានវត្តមានមន្ត្រីពន្ធនាគារណាម្នាក់នៅក្បែរ ឬ នៅជាមួយលោកកំលុងពេលជួបជាមួយអ្នកជាប់ពន្ធនាគារឡើយ។ ត្រង់ចំណុចនេះ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រីពន្ធនាគារ ដែលយល់ពីស្ថានភាព និងផ្តល់ឱកាសឱ្យរូបលោកជួបជាមួយពួកគេដោយសេរី។

លោក វិទិត មានប្រសាសន៍ថា៖ “ខ្ញុំមិនអាចនិយាយថាខ្ញុំទៅពន្ធនាគារមួយណាបានទេ ព្រោះដើម្បីរក្សាឯកជនភាព និងការពារដល់អ្នកដែលយើងសម្ភាស ប៉ុន្តែយើងពិតជាបានចូលដល់ ពន្ធនាគារ។ ហើយមណ្ឌលដែលគេបិទជិតមិនឱ្យចូលក៏ខ្ញុំបានចូលដែរ ប៉ុន្តែ ខ្ញុំមិនជម្រាបថា មួយណានោះទេ”។

ក្នុងឱកាសនេះ លោក វិទិត មុនតាប៊ន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោកចូលទៅទស្សនកិច្ចនៅទីកន្លែងណាក៏បានដោយគ្មានការរារាំងអ្វីទាំងអស់ ព្រមទាំងអនុញ្ញាតឱ្យជួបនូវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍គណបក្សនយោបាយផ្សេងៗទៀតផងដែរ។​

បន្ថែមពីលើនេះ​ ក្រោយពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា អ្នករាយការណ៍ពិសេស របស់UN ទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ក៏បានចេញផ្សាយនូវរបៀបវីរៈ ១០ចំណុចបន្ថែមទៀត ដើម្បីឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរឡើង បើកចំហលំហពលរដ្ឋ និងនយោបាយ ដើម្បីឆ្ពោះទៅរកកំណែទម្រង់ប្រជាធិបតេយ្យ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម