ព័ត៌មានជាតិ
សិស្សានុសិស្សត្រូវចេះកំណត់គោលដៅឱ្យបានច្បាស់លាស់ទើបទទួលបានជោគជ័យទៅថ្ងៃអនាគត
សិស្សានុសិស្សត្រូវចេះកំណត់គោលដៅឱ្យបានច្បាស់លាស់ទាំងនៅក្នុងការសិក្សារៀនសូត្រចំណេះទូទៅ និងការសិក្សាជំនាញនៅក្រោយប្រឡងបាក់ឌុបទើបទទួលបានជោគជ័យសមតាមបំណងប្រាថ្នាទៅថ្ងៃអនាគត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ចំនួន៧២១នាក់ទូទាំងស្រុកសន្ទុក ដែលត្រូវត្រៀមប្រឡងបាក់ឌុបនៅខែវិច្ឆិកាខាងមុខនេះ នៅថ្ងៃទី២៦សីហា នេះ លោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុកបានមានប្រសាសន៍ថា «ការកំណត់បានទិសដៅសិក្សាច្បាស់លាស់របស់យើងម្នាក់ៗ វានឹងនាំឲ្យសម្រេចបានជោគជ័យទាំងការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការសិក្សាមុខជំនាញ»។

ទន្ទឹមនឹងនេះដែរ លោកបានណែនាំថាសិស្សម្នាក់ៗក៏ត្រូវតែមានការអំណត់ និងខិតខំរៀនសូត្រដោយការតស៊ូប្រឹងប្រែងស្រវាស្រទេញផងដែរ។ ហើយកក្តាដែលជួយឲ្យសម្រេចលទ្ធផលកាន់តែល្អថែមទៀតនោះ សិស្សម្នាក់ៗត្រូវចងចាំ និងអនុវត្តឲ្យបាននូវអង្គទាំង៤ គឺ÷(សុ, ចិ, បុ ,លិ) គឺត្រង់ត្រាប់ស្ដាប់ ,ចេះកត់ត្រា,ចេះឆ្ងល់ និងចេះសួ។
លោក ស៊ុ សន្និសិទ្ធ ក៏បានផ្ដល់គ្រូដើម្បីឲ្យជួយបង្រៀនបំប៉នដល់សិស្សត្រូវប្រឡងទាំអស់ផងដែរដើម្បីឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២១-២០២២ របស់សិស្សក្នុងស្រុកសន្ទុកទទួលបានលទ្ធផលកាន់តែល្អ។

ជាមួយនេះដែរលោកក៏បានប្រកាសពីការសម្រេចរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សម្រាប់ជាការលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់បាននិទ្ទេស”A”ក្នុងម្នាក់ទទួលបានម៉ូតូ១គ្រឿង និងអាហារូបករណ៍១០០%រៀននៅសាលាធនាគារជាតិនៃកម្ពុជាថែមទៀតផង៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់