Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត និង លោក ទៀ សីហា ប្រាប់ឱ្យលោក ខឹម វាសនា ឈប់បំផុសបំផុលបំពុល និងឱ្យរំសាយជួបជុំចាប់ពីស្អែកនេះទៅ

បានផុស

នៅ

សៀមរាប ​៖ ឯកឧត្ដម​ ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួងការពារជាតិ និង​ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា​ ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ទៅ​ពិនិត្យ​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ នៅ​ដីចម្ការ​របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP)​ស្ថិត​ក្នុង​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តេង ច័ន្ទ​ណាត ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា​ ឯកឧត្ដម ហ៊ុន ម៉ានិត និង លោក ទៀ សីហា បាន​ប្រាប់​ឲ្យ​លោក ខឹម វាសនា ផ្អាក ធ្វើ​សកម្មភាព​បំផុសបំផុល​តាម​ពាក្យ​ទំនាយ​ថា នឹងមាន​គ្រោះធម្មជាតិ​លិចលង់​ពិភពលោក នេះ​តទៅទៀត ព្រោះ​ការ​ធ្វើ​បែបនេះ​អាច​ឲ្យ​ពលរដ្ឋ​ចលាចល និង​ខាតបង់​ផលប្រយោជន៍​យ៉ាងធ្ងន់ធ្ងរ និង​ជាពិសេស​ប៉ះពាល់​ដល់​ការរស់នៅ ហូបចុក​របស់​ពលរ​ដ្ឋ​។

លោក​បន្ថែម​ថា លោក​អភិបាលខេត្ត​សៀមរាប បាន​ប្រាប់​ឱ្យ​លោក ខឹម វាសនា រំសាយ​ការជួប​ជុំគ្នា​នេះ​នៅត្រឹម​ថ្ងៃទី​២៨ សីហា តែ​លោក ខឹម វាសនា យល់ព្រម​សហការ​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​លោក​សុំ​ពន្យារ​ពេល​រំសាយ​ការ​ប្រមូលផ្ដុំ​នេះ នៅ​ថ្ងៃ​ទី​៣០ សីហា​ឆ្នាំ​២០២២​វិញ​។​ លោក​បន្ថែម​ថា ពលរដ្ឋ​ដែល​មក​ចូល​នោះ​គឺ​ភាគច្រើន​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP)​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា ក្នុងនាម​អាជ្ញាធរ​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​អាជ្ញាធរ​រំពឹង​ថា​លោក​ខឹម វាសនា និង​បញ្ឈប់​សកម្មភាព​កៀរគរ​ពលរដ្ឋ​តទៅទៀត​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម