Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រៀបចំ​ព្រឹត្តិការណ៍​សំអាត​អនាម័យ​បរិស្ថាន មាន​អ្វី​សំខាន់ ?

បានផុស

នៅ

ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ បាន​រៀប​ចំ​ព្រឹត្តិការណ៍​សំអាត​អនាម័យ​បរិស្ថាន ក្រោម​ប្រធានបទ “​យុវជន និង​បរិស្ថាន​” ក្រោម​អធិបតីភាព​លោក សូ ខន​ឬ​ទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ជា​ច្រើនរូប ​និង​យុវជន​ក្រសួងបរិស្ថាន​សរុប​ប្រមាណ​២០០​នាក់ ដោយ​ចូលរួម​ធ្វើ​អនាម័យ​បរិស្ថាន​នៅ​បរិវេណ​ក្រោយ​ទីស្តីការ​ក្រសួងបរិស្ថាន ចាប់​ទីតាំង​ស្ពាន​នាគ រហូតដល់ ស្ពាន​ឥ​ន្ធ​នូ (​កោះ​ពេជ្រ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ឱកាស​នោះ​លោក សូ ខន​ឬ​ទ្ធី​គុណ បាន​បញ្ជាក់ថា ការ​ធ្វើ​អនាម័យ​បរិស្ថាន ពិត​ជា​មាន​សារៈសំខាន់ ចំពោះ​បរិស្ថាន​រស់នៅ និង​សុខភាព​មនុស្ស​។ ការ​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់​ធ្នាប់ និង​ការចូលរួម​អនុវត្ត​ការ​ញែក​សំរាម​ទៅតាម​ប្រភេទ គឺជា​រឿង​ចាំបាច់ ដែល​យើង​គ្រប់គ្នា​ត្រូវ​ចូលរួម​ធ្វើ​។ ការរៀបចំ​ព្រឹ​ត្តិ​ការណ៍​ថ្ងៃនេះ គឺជា​សកម្មភាព​គំរូ​មួយ ជួយ​បំផុស​ដល់​សាធារណជន​ឲ្យ​ចូល​រួម និង​យល់​អំពី​សារៈសំខាន់​នៃ​អនាម័យ​បរិស្ថាន​ល្អ​។ លោក​សង្ឃឹមថា ព្រឹ​ត្តិ​ការណ៍​នេះ នឹង​ត្រូវ​បាន​បន្ត​រៀបចំ​ជា​បន្តបន្ទាប់​ទៀត​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម