ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្ត្រី…»មិនគិតថ្លៃដល់អ្នកចង់អាន
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសចែកសៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយមិនគិតថ្លៃដល់អ្នកដែលចង់អានទាំងអស់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រសាសន៍តាមហ្វេសប៊ុកថា ៖«ដោយមានសំណូមពរច្រើនពីបងប្អូន លើសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ខ្ញុំបានប្រគល់ភារកិច្ចអោយក្រុមការងាររបស់ខ្ញុំ ត្រៀមទទួលរៀបចំចាត់ចែងសៀវភៅជូនដល់បងប្អូនដែលមានបំណងចង់បានសៀវភៅនេះទៅអាន»។

ដើម្បីទទួលបានសៀវភៅដោយឥតគិតថ្លៃ ប្រជាពលរដ្ឋ អ្នកសិក្សាស្រាវជ្រាវទាំងអស់អាំចទំនាក់ទំនងទៅក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈ ទូរស័ព្ទលេខ ០១០ ៤០០ ១៣៦ និង ០៨៥ ៥២២ ១៤០ឬ តាមហ្វេសប៊ុក ផេក Hun Manet – C.O.Army ( https://m.facebook.com/hunmanetcoarmycambodia/) ៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់