Connect with us

ព័ត៌មានជាតិ

ម្ចាស់​សិប្បកម្មច្នៃ​ស្រាពីមៀនប៉ៃលិនមានមហិច្ឆតាពង្រីកអាជីវកម្ម​ទៅជារោងចក្រ​ និងនាំចេញទៅបរទេស​

បានផុស

នៅ

​ម្ចាស់សិប្បកម្មស្រាមៀនប៉ៃលិន លោក វួច ធុច ​ផលិតស្រាចេញពីផ្លែមៀន​ លើកដំបូងនៅក្នុង​ប្រទេស​ទទួលបាន​ការគាំទ្រច្រើនពីអតិថិជន។​

​លោក វួច ធុច បានចាប់ផ្ដើមសិក្សាច្នៃមៀន​ទៅជាស្រាម្ដងរួចហើយ​នៅឆ្នាំ ២០០៨ នៅឆ្នាំ តែមិន​បានជោគជ័យ ហើយលោកក៏ផ្អាកធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់មកលោកក៏ចាប់ផ្ដើមសិប្បកម្មឡើងវិញ​នៅឆ្នាំ ២០១៨ បន្ទាប់ពីលោក​ទទួលបានបទពិសោធន៍ខ្លះៗពីជនជាតិ ស្កុតឡែន ម្នាក់ ដែលធ្វើដំណើរ​ទៅ​ខេត្តប៉ៃលិន។​

លោក វួច ធុច ប្រាប់កម្ពុជាថ្មីថា ដោយសារកង្វះទុន​លោកបានពន្យា​ពេលរហូតដល់ឆ្នាំ ២០១៨ ទើប​សម្រេចចិត្តបង្កើតសិប្បកម្មស្រាមៀនប៉ៃលិន​ជាលក្ខណៈ​គ្រួសារដែលផលិតបានត្រឹមតែ ២ ពាន់ដប​នៅវគ្គដំបូង។

​លោក វួច ធុច «ក្នុងឆ្នាំ ២០១៨ យើងផលិតបាន ២ ពាន់ដប យើងលក់នៅបុណ្យសមុទ្រ នៅខេត្ត​កោះកុង កម្មវិធីបើក​សម្ពោធវិមានឈ្នះឈ្នះ និងការតាំងពិព៌ណនៅ​ខេត្តសៀម​រាបចឹង​ក៏លក់អស់»។

​បន្ទាប់ពីរូបលោក​លក់អស់ហើយនៅវគ្គដំបូងនោះ​លោកក៏បានផ្អាកទៀត ​នៅពេលដែល​ជំងឺកូវីដ​១៩​ ចូលមកដល់ ខណៈក្រសួងបានតម្រូវឱ្យលោកទៅស្នើសុំអាជ្ញាបណ្ណដោយសារ​សិប្បកម្ម​របស់​លោក ជាកន្លែងកែច្នៃអាហារវេចខ្ចប់បានល្អ។​

នៅឆ្នាំ ២០២០-២០២១ លោកបានបន្តផលិតម្ដងទៀត​ចំនួន ៤ ពាន់ដប ហើយបានលក់ដាច់​អស់​ហើយ ខណៈដែលបច្ចុប្បន្នលោកផលិតបានរហូតដល់ ១ ៥០០០ ដប។

​ទៅថ្ងៃអនាគត លោកចង់ពង្រីកសិប្បកម្មស្រាមៀនរបស់ខ្លួនឱ្យទៅជារោងចក្រដែលមានស្ដង់ដារ ដើម្បីជួយកសិករដាំមៀន​ឱ្យបានកាន់តែច្រើន ខណៈឆ្នាំនេះសិប្បកម្មរបស់លោកប្រមូលទិញ​ផ្លែមៀនរាយ​ប្រមាណ ៣០ តោន​ពីកសិករ។ ទន្ទឹមនឹងនេះ លោកក៏មានបំណង​នាំចេញស្រាមៀនប៉ៃលិន​ទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

​សិប្បកម្មស្រាមៀន​ប៉ៃលិន ​បានចូលរួមមួយផ្នែក​ជួយដល់កសិករដាំមៀន ខណៈដែលកសិករដាំមៀននៅសល់នៅលើទីផ្សារសឹងតែរាល់ឆ្នាំ ម្យ៉ាងទៀត​ក៏ជួយឱ្យពលរដ្ឋនៅ​មូលដ្ឋាន​មានការងារធ្វើ។

ផលិតផលស្រាមៀនប៉ៃលិន ​ត្រូវបានឆ្លងកាត់ការធ្វើតេស្តពីមន្ទីរពិសោធន៍ របស់ក្រសួងឧស្សាហកម្ម និងរចនាឡូហ្គូជាបន្តបន្ទាប់។​

បរិមាណ​ផ្លែ​មៀនរាយ ១ ​តោន ​អាចផលិត​ស្រា​បាន ៥០០ ​ដប ផ្លែ​មៀន​​​ល្អ ​អាច​ផលិត​បាន​រហូត​ដល់ ១ ០០០​ ដប​ក្នុង​បរិមាណ​មៀន ១​ តោន​ដូច​គ្នា។ ស្រាមៀន​ប៉ៃលិន​មានតម្លៃ ៦ ម៉ឺនរៀល (១៥ដុល្លារ) ១ ដបនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

តម្លៃប្រេងកើនឡើង ជំរុញដោយទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរ ជាង២ម៉ឺននាក់

ព័ត៌មានជាតិ១៨ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ អង្គរសង្ក្រាន្ត គឺជារបស់ខ្មែរគ្រប់ស្រទាប់វណ្ណៈ

ព័ត៌មានជាតិ២៨ នាទីutes មុន

ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ២៦ម៉ឺននាក់ មកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ 

ព័ត៌មានជាតិ២៩ នាទីutes មុន

​នៅ​ចំណត​រថយន្តក្រុង​ខេត្តក្រចេះ មនុស្ស​កកកុញ​ រង់​ចាំ​ជិះ​​រថយន្តក្រុង​ឥត​គិត​ថ្លៃ​របស់រដ្ឋមក​រាជធានី​​ភ្នំពេញវិញ

Sokha Hotels

ព័ត៌មានពេញនិយម