Connect with us

ព័ត៌មានជាតិ

ទូតខ្មែរនៅកូរ៉េបារម្ភពីអនាគតពលករមួយចំនួនបោះបង់ការងារជាប្រភពចំណូលផ្គត់ផ្គង់គ្រួសារ

បានផុស

នៅ

ការវិលត្រឡប់របស់ពលករខ្មែនៅកូរ៉េ ដោយមិនមានការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយប្រឈម​នឹងការបាត់បង់ការងារ ផលប្រយោជន៍ កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់​បងប្អូនដទៃទៀត ទៅថ្ងៃអនាគត។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនា​ប្រជាភិថុត​បែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសឱ្យបងប្អូនខ្មែរកំពុងបម្រើការងារ និងរស់នៅ​សាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ចូល​កម្ពុជាវិញយ៉ាងតក់ក្រហល់។

ជុំវិញដំណើរវិលត្រឡប់យ៉ាងតក់ក្រហល់នេះ ស្ថានទូត បានអំពាវនាវដល់ពលករខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ សិក្សា នៅសាធារណរដ្ឋកូរ៉េ ចំនួនពីរចំណុច ទី១ ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតរបស់ជន​អគតិមួយចំនួន ឱ្យបោះបង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងកសាងអនាគត។ ទី២ ការវិលត្រឡប់ទៅកម្ពុជា យ៉ាងប្រញាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារ និងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារ​សម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ផលិតកម្មរបស់និយោជក កូរ៉េរងនូវផលប៉ះ​ពាល់ផងដែរ។

ស្ថានទូត បានណែនាំឱ្យសាធារណជនទាំងអស់ ពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការជឿទៅលើសំដីបំផុសបំផុល​ទាំងនោះ នាំឱ្យបាត់បងផលប្រយោជន៍ផ្ទាល់ខ្លួន នាពេលអនាគត។

សូមបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំ​ណេះ ជំនាញ ប្រាក់ចំណូល និងបទពិសោធន៍ការងារ រហូតអ្នកខ្លះក្លាយជាសហគ្រិនភាពដ៏ចំណាន។

កម្ពុជា​ មានពលករចំណាកស្រុកជាង​១លាន៣សែននាក់ បានធ្វើការងារ​នៅប្រទេស​ចំនួន​៧។ យោងតាមរបាយការណ៍​របស់រាជរដ្ឋាភិបាល បានបង្ហាញថា កាលពីឆ្នាំ២០២១ ពលករទាំងនោះ បានផ្ញើប្រាក់មកស្រុកកំណើត​សរុបមានប្រ​ហែល​៣ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងមានប្រហែល៥ម៉ឺននាក់ ម៉ាឡេស៊ីមានជាង​២ម៉ឺននាក់ និងជប៉ុនមានជាង១ម៉ឺននាក់ ខណៈដែលថៃទទួលបានពលករខ្មែរច្រើនជាងគេ មានចំនួនជាង១លាន​២សែននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២៧ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម