ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ៖ ខេត្តកំពតនឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ២៩ ខែសីហា ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពតអស់មីន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក នៃ គង់ អភិបាលរងខេត្ត តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (CMAC) មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក/ក្រុងនិងក្រុមការងាររៀបចំផែនការសកម្មភាពមីន។
លោកទេសរដ្ឋមន្រ្តីមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (ស៊ីម៉ាក់) ក្នុងខេត្តចំនួន ៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។
ដោយឡែក ដើម្បីប្រកាសខេត្តកំពតអស់មីន នឹងត្រូវបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីន ១០.៩៩៧.២១៤ ម៉ែត្រក្រឡា (ប្រមាណជា ១១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ១២១ ចម្ការមីន ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីចក្ខុវិស័យ និងការបង្កើតចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាព និងទទួលបានស្នាមញញឹមគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ត្រូវបន្តការគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងកំទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា។
លោកបន្តលើកឡើងថា ការងារបោសសម្អាតមីន គឹជាការងារត្រូវការពេលវេលាច្រើន និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញឲ្យដំណើរការនៃការបោសសម្អាតមីន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ អាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្របសម្រួលជាមួយសហគមន៍ផ្តល់ជំនួយ និងប្រទេសជាមិត្ត ដើម្បីជំរុញឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីននៅកម្ពុជា និងមានភារកិច្ចរៀបចំគោលនយោបាយ និងផែនការអាទិភាព ឆ្ពោះទៅរកកម្ពុជាអស់មីននៅឆ្នាំ២០២៥ ហើយដើម្បីឲ្យកម្ពុជាអស់មីន កម្ពុជាត្រូវការជាចាំបាច់នូវថវិកាគាំទ្រ សម្ភារៈ និងធនធានមនុស្សដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន រយៈពេល ៣០ឆ្នាំ មកនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ