ព័ត៌មានជាតិ
សហជីពមួយចេញមុខបកស្រាយ ក្រោយរងការចោទប្រកាន់គ្មានការពិត ពីសំណាក់សហជីពកំពុងដឹកនាំអតីតបុគ្គលិក ណាហ្គាវើលដ៍ ធ្វើកូដកម្ម
សហជីពមួយ ដែលកំពុងធ្វើកិច្ចការងារបម្រើ និងការពារផលប្រយោជន៍បុគ្គលិក-និយោជិត នៅក្នុងក្រុមហ៊ុន ណា ហ្គាវើលដ៍ នាពេលបច្ចុប្បន្ននេះ បានរងការចោទប្រកាន់ដោយគ្មានការពិត និងរងការប្រើពាក្យសម្ដីមិនសមរម្យ ពីសំណាក់សហជីពដែលកំពុងដឹកនាំអតីតបុគ្គលិក ណាហ្គាវើលដ៍ ធ្វើកូដកម្ម នាប៉ុន្មានខែមកនេះ។
អ្នកស្រី ហេង សោភិនី ប្រធានសហជីពសិទ្ធិ និងប្រយោជន៍រួមនៃបុគ្គលិក ណាហ្គាវើលដ៍ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ នាព្រឹកថ្ងៃទី ២៩ ខែសីហានេះថា នាពេលថ្មីៗនេះ សហជីពរបស់អ្នកស្រី បានរងនូវការចោទប្រកាន់មិនសមហេតុផល ពីសំណាក់សហជីពដែលកំពុងដឹកនាំអតីតបុគ្គលិក ណាហ្គាវើលដ៍ ធ្វើកូដកម្មថា ជាសហជីព មិនឯករាជ្យ និងជាសហជីពលើកបន្តុបឡើងដោយក្រុមហ៊ុនជាដើម។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អ្នកស្រី ហេង សោភិនី បានបញ្ជាក់ថា សហជីពរបស់អ្នកស្រី ត្រូវបានបង្កើតដោយសមាជិកស្ថាបនិកចូលរួម មានការបោះឆ្នោត និងរៀបចំឯកសារចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ ច្បាប់ ស្តីពី ការងារ និងច្បាប់ ស្តីពី សហជីព ជាពិសេសគឺស្របតាមការចង់បានរបស់បុគ្គលិក-និយោជិត ក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ទាំងមូល។
ចំពោះពាក្យថា សហជីពឯករាជ្យ ឫអត់នោះ អ្នកស្រី ហេង សោភិនី បានបញ្ជាក់ថា ក្នុងច្បាប់ ស្តីពីការងារ ច្បាប់ ស្តីពី សហជីព និងនៅក្នុងលក្ខន្តិកៈរបស់សហជីពទាំងអស់ គឺមិនមែនតែសហជីពរបស់ អ្នកស្រីនោះទេ ប្រសិនជាមិនបញ្ជាក់ពីភាពឯករាជ្យរបស់ខ្លួន គឺស្ថាប័នចុះបញ្ជីមិនចុះបញ្ជីឲ្យជាដាច់ខាត កុំទាន់ដល់និយាយពីការធ្វើសកម្មភាព។
អ្នកស្រី ហេង សោភិនី បានស្នើឲ្យបុគ្គលដែលតែតែវាយប្រហារម្តងហើយម្តងទៀត មកលើថ្នាក់ដឹកនាំសហជីពរបស់អ្នកស្រី សូមបញ្ឈប់ទង្វើនេះជាបន្ទាន់ ហើយប្រសិនបើបន្តរឹងទទឹងប្រព្រឹត្តនូវសកម្មភាព វាយប្រហារពាក្យសម្ដីធ្វើឲ្យប៉ះពាល់ដល់ឈ្មោះសហជីពរបស់អ្នកស្រីនោះ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ទាំងលើបុគ្គល ក៏ដូចជាអាចឈានទៅធ្វើការប្តឹងរំលាយអង្គការវិជ្ជាជីវៈរបស់ពួកគេ ស្របតាមច្បាប់ ស្តីពី សហជីពផងដែរ។
ប្រធានសហជីពសិទ្ធិ និងប្រយោជន៍រួមនៃបុគ្គលិក ណាហ្គាវើលដ៍ បានលើកឡើងថា ក្នុងនាមជាបុគ្គលិក-និយោជិតមួយរូប ដែលបាននិងកំពុងទទួលបាននូវផ្លែផ្កានៃសុខសន្តិភាព ពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលដែលបានបើកឱកាសឲ្យអ្នកវិនិយោគពីគ្រប់ទិសទីចូលមកវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ក៏មានថៅកែក្រុមហ៊ុនណាហ្គាវើលដ៍មួយផងដែរ ដែលបានបង្កឱកាសឲ្យសហជីពរបស់អ្នក និងបុគ្គលិក-និយោជិតប្រមាណជាង ៦០០០នាក់ផ្សេងទៀត មានការងារធ្វើ។ អ្នកស្រីថា កន្លែងការងារនេះហើយ គឺបានផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងដល់សហជីព និងបុគ្គលិក-និយោជិត ព្រមទាំងអ្នកជំនាន់ក្រោយផងដែរ ដែលពួកគេទាំងអស់គ្នាបានចាត់ទុកកន្លែងការងារនេះ គឺជាផ្ទះទីរពីររបស់ខ្លួន។
ជាចុងក្រោយ អ្នកស្រី ហេង សោភិនី ក្នុងនាមថ្នាក់ដឹកនាំសហជីពសិទ្ធិ និងប្រយោជន៍ នៃបុគ្គលិកណាហ្គាវើលដ៍ បានអំពាវនាវជាថ្មីម្តងទៀត ដល់បុគគ្គលិក-និយោជិតទាំងអស់ក្នុងក្រុមហ៊ុន ណាហ្គាវើលដ៏ សូមបន្តចូលរួមដើម្បីថែររក្សាការពារ នូវអាជីពការងារទាំងអស់គ្នាឲ្យបានគង់វង្ស តាមរយៈការខិតខំប្រឹងប្រែងធ្វើការងារ គោរពនូវរាល់ច្បាប់បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan