ព័ត៌មានជាតិ
លោក ហោ ណាំបូរ៉ា ចំណាយពេលជាង៣០ឆ្នាំនៅក្នុងជីវិតតែលើកិច្ចការបរទេស និងការងារទូត
លោក ហោ ណាំបូរ៉ា ជាអតីតឯកអគ្គរាជទូតខ្មែរមួយរូបដែលមានស្នាដៃបម្រើជាតិមាតុភូមិលើកិច្ចការទំនាក់ទំនងអន្តរ ជាតិ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែល្អប្រសើរថែមទៀតរវាងប្រទេសកម្ពុជាជាមួយប្រទេសជាមិត្តនៅជុំវិញពិភព លោក។ លោក ធ្លាប់ធ្វើជាឯកអគ្គរាជទូត និងជាតំណាងរបស់កម្ពុជានៅបណ្ដាប្រទេសជាច្រើន ដោយលោកប្រើពេលប្រមាណ ៣២ឆ្នាំ សម្រាប់កិច្ចការបរទេស និងជាអ្នកការទូតរបស់កម្ពុជា។
តើលោក ហោ ណាំបូរ៉ា ធ្លាប់ធ្វើជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសណាខ្លះ? ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងលើកបង្ហាញការងារជាឯកអគ្គរាជទូតខ្មែររបស់លោកដូចតទៅ៖

លោក ហោ ណាំបូរ៉ា កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៧។ លោក គឺជាកូនប្រុសទី២ របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ សម្រាប់កម្រិតវប្បធម៌ គឺនៅឆ្នាំ ១៩៧៤-១៩៧៦ លោក ទទួលបានសញ្ញាបត្រផ្នែកគណិតវិទ្យា និងរូបវិទ្យា នៅសាកលវិទ្យាល័យប៉ារីស ប្រទេសបារាំង និងទទួលបានសញ្ញាបត្របណ្ឌិតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យទី ក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។
ចំពោះជីវិតការងាររបស់លោក ហោ ណាំបូរ៉ា គឺនៅចន្លោះឆ្នាំ១៩៨០-១៩៨៥ លោក ធ្វើការនៅសារមន្ទីរទួលស្លែង ជាអ្នកស្រាវជ្រាវ និងជានាយកគណៈកម្មាធិការសង្គ្រោះមនុស្សធម៌នៅកំពង់ផែកំពង់សោម ក្នុងឆ្នាំ១៩៨៦-១៩៨៧។ លុះនៅឆ្នាំ ១៩៨៨ លោក ចាប់ផ្ដើមបម្រើការងារនៅក្រសួងការបរទេសកម្ពុជា និងនៅឆ្នាំ១៩៩៤-១៩៩៥ ទទួលអាហារូបករណ៍ទៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មុនពេលលោកក្លាយជាតំណាងអចិន្ត្រៃយ៍រងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសថៃ ក្នុងឆ្នាំ១៩៩៥-១៩៩៦។

បន្ទាប់ពីការវិលត្រឡប់មកកម្ពុជាវិញ គឺនៅឆ្នាំ១៩៩៦-១៩៩៨ លោក ហោ ណាំបូរ៉ា កាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាទីប្រឹក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រោយមកក្នុងឆ្នាំ១៩៩៩ តែងតែជាឯកអគ្គរាជកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ និងនៅឆ្នាំ២០០៤ តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ ន័រវេស និងស៊ុយអែត។ ក្នុងឆ្នាំ២០០៩ ក្រោយបញ្ចប់អាណត្តិការទូត លោក ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី។ នៅក្នុងឆ្នាំ២០១១ លោក ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីទទួលបន្ទុកយុទ្ធនាការលើកកម្ពស់បេក្ខភាពប្រទេសកម្ពុជានៅក្នុងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងតែងតាំងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅសហភាពអាហ្វ្រិក។ នៅឆ្នាំ២០១៧ លោក ហោ ណាំបូរ៉ា ក៏ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយចប់អាណត្តិការងារនៅខែមីនា ឆ្នាំ២០២០៕

ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ