Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី​ណែនាំ​ឱ្យមន្ត្រីជំនាញ​ និងអាជ្ញាធរ​ដែនដីរៀបជួសជុលមើលថែទាំផ្លូវឱ្យបានល្អ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២នេះ​ បានធ្វើការណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែលដី រៀបចំសណ្តាប់​ធ្នាប់សាធារណៈ ​និងជួសជុលមើលថែផ្លូវឱ្យបានល្អដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាស​ដឹកនាំ មន្ត្រីជំនាញ​និងអាជ្ញាធរដែលដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ​និងមើលការជួសជុលផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើនិងអង្រែក្រោម លោក ឃួង ស្រេង បានជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានន័យជួសជុល ជង្ហុកសំបុកមាន់​ រៀបចំសណ្តាប់​ធ្នាក់ឱ្យបានល្អប្រសើរ ពិសេសកុំមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ។

​សូមជំរាបថា ​រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ (ផ្លូវ៦០ម៉ែត្រ) នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្នុងរយៈពេល៣ថ្ងៃចាប់​ពីថ្ងៃទី ​២៩ ដល់ថ្ងៃទី ៣១ សីហា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពាន​អាកាស​នៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធ​ពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំបុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២៦ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម