ព័ត៌មានជាតិ
កសិករភូមិគោកស្រុកដាំខ្ទឹមលក់អាចរកចំណូលជួយសេដ្ឋកិច្ចគ្រួសារ មានការប្រែមុខមាត់ថ្មីជាលំដាប់
ខ្ទឹមជាដំណាំម៉្យាងមិនពិបាកដាំ ដើមស្លឹកគេយកធ្វើម្ហូបកាត់ចំអាបយ៉ាងមានប្រសិទ្ធភាពកសិករសហគមន៍កសិកម្មបៃតងគោកស្រុក ស្ថិតក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ប្រមាណ៦០គ្រួសារ និយមដាំ ព្រោះដំណាំ ខ្ទឹមជាសក្តានុពលនៃចំណូលសេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់បំផុត ដាំទៅតាមបច្ចេកទេសជាដំណាំមានលក្ខណៈប្រភេទប្រពលវប្បកម្មផងដែរ។

ក្នុងមួយថ្ងៃៗ កសិករសហគមន៍ប្រមូលផលខ្ទឹមលក់ទៅកាន់ទីផ្សារពី ២ទៅ ៣តោន ជារៀងរាល់ថ្ងៃ ធ្វើឲ្យជីវភាពប្រជាកសិករកាន់តែប្រសើរឡើងៗជាលំដាប់។
លោក ជឿន ឡុង អាយុ ៣០ឆ្នាំ ជាកសិកររស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកដំបែរ ខេត្តត្បូងឃ្មុំបានរៀបរាប់ឲ្យដឹងថា ខ្ទឹម កសិករដាំយកដើមស្លឹកលក់ មិនមែនយកមើមលក់ទេ។
នៅលើផ្ទៃដីទំហំ ២០អា អាចប្រមូលផលបានជិតមួយតោន ក្នុងរយៈពេល៤៥ថ្ងៃ ហើយក្នុង១ឆ្នាំ យើងធ្វើបាន៤ដង គិតប្រាក់ចំណូល ដោយផាត់ការចំណាយ ថ្លៃពលកម្មកម្មករ ជី ការភ្ជួរលើករង សល់បាន១៦លានរៀលដែរ។

លោក ជឿន ឡុង បានឲ្យដឹងទៀតថា ការដាំដុះខ្ទឹមមានការលំបាកខ្លះ ដែរ បើមានភ្លៀងធ្លាក់ច្រើន ទឹកដក់ ធ្វើឲ្យខ្ទឹមរលួយ កើតរោគផ្សិត និងមានសត្វល្អិតបំផ្លាញច្រើន។
តែសហគមន៍កសិកម្មបៃតងគោកស្រុក មានមន្ត្រីកសិកម្មខេត្ត និងប្រធានសហគមន៍បានផ្តល់បច្ចេកទេស ការដាំដុះ ធ្វើដី ពូនរងឲ្យស្មើស្អាត ការថែទាំទឹក ស្រោចទឹក ដាក់ជីគីមីធម្មជាតិ ជីកំប៉ុស ទ្រាប់បាត កំចាត់សត្វល្អិត ដល់ការដាំដុះទើបកសិករទទួលបានជោគជ័យគួរឲ្យមោទនៈបំផុត។ ឆ្នាំនេះខ្ទឹមឲ្យផលចាញ់ឆ្នាំទៅមិញទេ ដោយសារកត្តាទឹកភ្លៀងមិនអំណោយផលតែតម្លៃល្អជាងឆ្នៃទៅ ទោះយ៉ាងណាក៏ដោយទីផ្សារខ្ទឹមស្រួលលក់ មានម៉ូយចូលទិញដល់ទីចំការតែម្តង។

លោក ទេន ទុំ ប្រធានសហគមន៍កសិកម្មគោកស្រុក បានបញ្ជាក់ឲ្យដឹងថា ក្នុងសហគមន៍របស់លោកមានកសិករប្រមាណ៦០គ្រួសារ មានដាំបន្លែប្រភេទ ខ្ទឹមស្លឹក ត្រសក់ ននោង ត្រឡាច ប៉េងប៉ោះ ត្រប់ សណ្តែកគួរ និងម្រះ។
សហគមន៍យើងបានកើតឡើងជាង២ឆ្មាំហើយ តែដំណើរការក្នុងការដាំបន្លែ មានការរីកចម្រើនខ្លាំង ពិសេសខ្ទឹមស្លឹកលក់ទៅកាន់ទីផ្សារ សួង កំពង់ចាម និងរាជធានីភំ្នពេញក្នុងមួយថ្ងៃមិនក្រោមពី ២ ទៅ៣តោន នោះទេ ក្នុងរដូវវស្សានេះ បើរដូវប្រាំងវិញលក់បានពី៣ ទៅ៤តោនក្នុង១ថ្ងៃ ក្នុងតម្លៃពី៣០០០រៀល ទៅ៣២០០រៀល។

ការដាំខ្ទឹម វាអាចផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងភូមិដែលអាចរកប្រាក់ចំណូលក្នុងម្នាក់ពី២ទៅ៣ម៉ឺនរៀលផងដែរ រយៈពេលតែមួយព្រឹកប៉ុណ្ណោះ។ ការដាំបន្លែប្រកបដោយបច្ចេកទេសធ្វើឲ្យកសិករមានជីវភាពឈានឡើងល្អបំផុត៕


អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ