ព័ត៌មានជាតិ
ថ្ងៃបុណ្យណូអ៊ែល ជិះម៉ូតូប្រញ៉ាប់យកកាដូជូនសង្សាជ្រុលទៅបុករថយន្ដ Rolls Royce ខ្ទេចផ្នែកខាងមុខ
យុវជនជាជាងសំណង់ម្នាក់ ព្រោះតែចង់បង្ហាញពីសេចក្ដីស្រលាញ់ចំពោះមិត្តស្រីរបស់ខ្លួន បានជិះម៉ូតូយកកាដូទៅជូនក្នុងថ្ងៃបុណ្យណូអ៊ែល តែបែជាជួបរឿងស៊យ ជ្រុលទៅបុករថយន្តសេរីទំនើបម៉ាក Rolls Royce តម្លៃរាប់សិបម៉ឺនដូល្លារ បណ្ដាលឲ្យរងការខួចខាតផ្នែកខាងមុខ តែដោយមានការអាណិតអាសូពីម្ចាស់រថយន្ដ ទើបម្ចាស់រថយន្ដសម្រេចមិនទាមទារសំណងអ្វីទាំងអស់។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាំជធានីភ្នំពេញ។

យុវជនខាងលើឈ្មោះ មាន តាំងលី អាយុ២០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ1H-4751។ ចំណែករថយន្តរងគ្រោះម៉ាក Rolls Royce ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-8888 ជាកម្មសិទ្ធិរបស់ឈ្មោះ មាន សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជានាយកប្រតិបត្តិCEO «បុរីលាភសំណាង» មានទីលំនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកបើករថយន្តធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ឃើញយុវជនរូបនោះ ជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា យ៉ាងលឿនសម្ដៅមករថយន្តរបស់លោក។ បន្ទាប់ពីឃើញបែបនេះ លោកបានបើកអែបខាង និងឈប់រថយន្ត ដើម្បីគេចចេញដែរ តែនៅតែត្រូវយុវជននេះជិះម៉ូតូមកបុកទៀត បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ និងបែកកង់មុខខាងស្ដាំ។

ប្រភពដដែលបានបន្តថា ក្រោយពីកើ់តហេតុ លោកបានធ្វើការសួរនាំ ហើយយុវជននោះបានប្រាប់ថា រូបគេកំពុងជិះម៉ូតូយកកាដូជូនមិត្តស្រី ដែលធ្វើការងារនៅក្នុងបុរីលាភសំណាង របស់លោកនោះដែរ ហើយស្រាប់តែម៉ូតូជាប់ហ្គែរ ទើបជ្រុលមកបុករថយន្តបែបនេះ។
ដោយដឹងពីប្រវត្តខ្លះៗរបស់យុវជនខាងលើ គឺជាក្មេងកំព្រាដោយតាំងពីតូច ដល់ធំធ្លាប់ស្នាក់នៅក្នុងវត្ត ហើយសព្វថ្ងៃមានមុខរបរជាជាងសំណង់ទៀត ជាហេតុធ្វើឲ្យលោកមានការអាណិតអាសូរ ទើបលោកមិនបានទាមទារសំណងអ្វីឡើយ ខណៈដែលយុវជននេះលើកដៃសំពះទទួលកំហុស។

ហើយម្ចាស់រថយន្ដបានធ្វើការណែនាំដល់យុវជនរូបនេះ បើកបរឲ្យមានការប្រុងប្រយ័ត្នគោរពច្បាប់ កុំលឿនហួសហេតុ ចៀសវាងនូវការបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់ខ្លួនឯង និងអ្នកដទៃនៅពេលក្រោយទៀត៕
អត្ថបទ ៖ សុខុម


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់