ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ៖ មន្ត្រីដែលមានភារកិច្ចនិងតួនាទីប្រចាំការនៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត
ប៉ៃលិន ៖ មានប្រសាសន៍ក្នុងការចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែន អន្ដរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ត្រីប្រចាំការ នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលប្រទេសថៃ កំពុងតែមានការកើនឡើងនូវចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩។

ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ឲ្យបណ្តាខេត្តដែលជាប់ព្រំដែន នៃប្រទេសជិតខាង មានការយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ហើយមានពលករខ្មែរធ្វើចំណាក់ស្រុកនៅទីនោះផងដែរ។

ជាមួយគ្នានេះ ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍ មន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវក្តាប់ឲ្យជាប់ និងតាមដានរាល់សភាពការ នៃការឆ្លងដែនរបស់ពលករ និងត្រូវរង់ចាំមើលជាប់ជានិច្ច ក្រែងសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរត្រឡប់ចូលមកស្រុកកំណើតវិញ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។

នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ដោយអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មន្ទីរបានរៀបចំប៉ុស្តិ៍ និងមន្ត្រីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដោយមានបំពាក់ដោយកាំមេរ៉ា ស្កែនកំដៅផងដែរ ក្នុងនោះរដ្ឋបាលខេត្ត បានត្រៀមបន្ទប់ សណ្ឋាគារ ចំនួន ៥០បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក ពលករដែលឆ្លងដែនត្រលប់មកពីប្រទេសថៃវិញ៕
ដោយ ៖ សេង សុវណ្ណារិទ្ធ







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ