ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ ខេត្តតាកែវនឹងប្រកាសជាខេត្តអស់មីននាខែធ្នូដំណាច់ឆ្នាំនេះ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានចូលរួមវិភាគទានក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” តបតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងកំឡុងពេលដែលលោកទេសរដ្ឋមន្រ្តី លី ធុជ និង លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តតាកែវអស់មីន នៅរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២។

ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងបង្កើតស្នាមញញឹមជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។
ជាងនេះទៅទៀត សម្តេចតេជោ បានជម្រុញឲ្យមានចលនាជាតិ ដើម្បីកៀរគរនូវធនធានពីសប្បុរសជននានា ចូលរួមដល់ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់មីនចុងក្រោយឲ្យអស់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥។

លោកបន្តទៀតថា លទ្ធផលនៃមរតកសង្រ្គាមជាងបីទសវត្សរ៍នៅកម្ពុជាបានធ្លាក់បបន្ទុកមកលើសម្តេចតេជោ ជាអ្នកដោះស្រាយ និងជាអ្នករែកពុន ក្នុងការធានាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយចលនាសង្រ្គោះរបស់សម្តេចតេជោអាចសម្រេចទៅបាន ទាមទារឲ្យមានការចូលរួមពីមហាជន ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងកិច្ចប្រជុំនោះលោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ខេត្តតាកែវ គឹជាខេត្តមួយដែលបានទទួលការគាំទ្រពីគម្រោងសម្តេចតេជោ ក្នុងការបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ក្នុងទំហំផ្ទៃដីមានមីន ផ្ទៃដីមានមីន ៣.៦២៦.៨៥៦ ម៉ែត្រក្រឡា (៣,៦២ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥៥ ចម្ការមីន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ