ព័ត៌មានជាតិ
ម្ចាស់អាជីវកម្ម និងអ្នកជំនាញ គ្រោងជួបគ្នានៅដើមខែកញ្ញា ជជែកអំពីឱកាសក្រោយកូវីដ-១៩
វេទិកាម្ចាស់អាជីវកម្មកម្ពុជា ស្តីពីការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០២២ ខាងមុខ ក្រោមការចូលរួមពីសំណាក់វាលគ្មិនដែលជាអ្នកជំនាញសេដ្ឋកិច្ច និងមានបទពិសោធន៍ក្នុងពិភពជំនួញជាច្រើន ដែលវេទិកានេះ នឹងធ្វើនៅសណ្ឋាគារភ្នំពេញ។
លោក កឹម អឿន ស្ថាបនិក និងជាអគ្គនាយកសហគ្រាសអប់រំ Home-Ducation បានឱ្យដឹងនៅក្នុងសន្និសីទកាសែត នៅថ្ងៃ ២៩ ខែសីហា ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ពត៌មានដល់អាជីវករ អំពីដំណើរការអភិវឌ្ឍន៍ SME នាពេលអនាគត សេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេស សេដ្ឋកិច្ចកម្ពុជា អំពីឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានផ្សេងៗមកលើម្ចាស់អាជីវកម្ម ពីសំណាក់វាលគ្មិនដែលជាអ្នកជំនួញមានជំនាញចំនួន ១០រូប។ លើសពីនេះ កម្មវីធីនេះ គឺជួយឱ្យអាជីវករគ្រប់រូប ត្រូវចេះត្រៀមខ្លួនចាប់យកឱកាស នៅក្នុងវិបត្តិសេដ្ឋកិច្ច។
អ្នកជំនាញរូបនេះបន្តថា កម្មវិធីនេះ ជាវេទិកាសម្រាប់អាជីវករបង្ហាញខ្លួន និងផ្សព្វផ្សាយផលិតផល ព្រមទាំងផ្តល់ពត៌មានពីយន្តការគាំពារ និងគោលនយោបាយរបស់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាល។
បើតាមលោក កឹម អឿន កម្មវិធីនេះ នឹងធ្វើការជជែកវែកញែក រវាងអាជីវករ និងអ្នកជំនាញ អំពីបញ្ហាប្រឈមផ្សេងៗ និងស្វែងរកដំណោះស្រាយ ក្នុងការអភិវឌ្ឍ អាជីវកម្មក្នុងដំណាក់កាលមានវិបតិ្តសកលផ្សេងៗ ជាពិសេស សង្គ្រាមរវាងរុស្ស៊ីជាមួយអ៊ុយក្រែន៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ