ព័ត៌មានជាតិ
ក្រុមហ៊ុនប្រតិបត្តិករទូរសព្ទចល័តទាំងអស់ត្រូវបានទុកពេលឲ្យលុបបំបាត់ការលក់ ឬចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណ
ថ្ងៃទី ២៩ សីហា ២០២២ – ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជាទាំងអស់ ត្រូវបានទុកពេល ៦ ខែ ឲ្យលុបបំបាត់ការលក់ ឬការចែកចាយស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណពីអ្នកទិញ ។ នេះបើយោងតាមលិខិតកាលពីពេលថ្មីៗរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងដីការបញ្ជូនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ញើទៅឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំៗនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងលិខិតនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានយល់ព្រមឲ្យចាត់វិធានការ ដើម្បីលុបបំបាត់ការប្រើប្រាស់ឯកសារសម្គាល់អត្តសញ្ញាណក្រោមឈ្មោះតែម្នាក់ សម្រាប់អ្នកប្រើប្រាស់រាប់រយនាក់ ។
បច្ចុប្បន្ននេះប្រតិបត្តិករនានា បាននិយាយថា ពួកគេកំពុងតែព្យាយាមគោរពតាមច្បាប់របស់ប្រទេស ហើយកំពុងជំរុញអតិថិជនរបស់ខ្លួន ក៏ដូចជាភ្នាក់ងារឲ្យគោរពឲ្យបានម៉ឺងម៉ាត់ចំពោះគោលការណ៍ណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ប្រតិបត្តិករបានឲ្យដឹងថា ខ្លួនក៏កំពុងជំរុញសាជាថ្មី ឲ្យអតិថិជនរបស់ខ្លួន ចុះឈ្មោះ ប្រើប្រាស់ស៊ីមកាតឲ្យបានត្រឹមត្រូវស្របតាមច្បាប់ មិនថាតាមរយៈភ្នាក់ងារ ឬចុះឈ្មោះតាមគេហទំព័រ និងកម្មវិធីអ៊េបផងដែរ ។
ប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលធំមួយនៅកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន មិត្តហ្វូន តែងតែជំរុញលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួនគោរពតាមច្បាប់ ពីព្រោះរដ្ឋាភិបាល ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំ ឲ្យប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់បញ្ចូលព័ត៌មានអតិថិជនរបស់ខ្លួន នៅពេលដែលពួកគាត់ទិញស៊ីមកាតថ្មី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អតិថិជនចាស់ៗរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ត្រូវចុះឈ្មោះរបស់ខ្លួន ជាមួយនឹងប្រតិបត្តិករទូរស័ព្ទឲ្យបានត្រឹមត្រូវ ស្របពេលដែលរដ្ឋាភិបាលកំពុងធ្វើការបង្ក្រាមលើស៊ីមកាតដែលមិនបានចុះឈ្មោះនោះ៕
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?