ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ស្នើសុំសារព័ត៌មានខ្មែរថែម៍ ធ្វើការកែតម្រូវការចុះផ្សាយព័ត៌មានខុសរបស់ខ្លួន
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានស្នើសុំសារព័ត៌មានខ្មែរថែម៍ ធ្វើការកែតម្រូវការចុះផ្សាយព័ត៌មានខុសរបស់ខ្លួនទាក់ទិននឹងពលករខ្មែរមកពីប្រទេសថៃម្នាក់លួចរត់គេចមិនធ្វើចត្តាឡីស័កមកស្រុកកំណើតរបស់ខ្លួននៅខេត្តកណ្តាល។
បើតាមសារព័ត៌មានខ្មែរថែម៍ដែលបានចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មានពលករចំណាកស្រុកម្នាក់ដែលបានវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ កាលពីថ្ងៃអង្គារបានរត់គេចពីការ ដាក់ឲ្យ នៅដាច់ដោយឡែកកាលពីថ្ងៃសុក្រហើយបានភៀសខ្លួនទៅស្រុកកំណើតនៅខេត្តកណ្តាល។
ពលករនោះមានឈ្មោះ គង់ ម៉េងហេង អាយុ ២៦ ឆ្នាំ មកពីភូមិសាមគ្គី ឃុំព្រែកដំបង ក្នុងស្រុកមុខកំពូលបានភៀសខ្លួនទៅស្រុកកំណើតកាលពីល្ងាចថ្ងៃសុក្រ។
នៅក្នុងអត្ថបទរបស់ខ្លួន ខ្មែរថែម៍បានដកស្រង់ប្រសាសន៍របស់លោកស្រី វេជ្ជបណ្ឌិត ឱវណ្ណឌីនបាននិយាយថា ពេលមកដល់ចំណុចកណ្តាលគាត់បានលោតចេញពីឡានហើយរត់គេចខ្លួន។ អាជ្ញាធរកំពុងស្វែងរកកន្លែងស្នាក់នៅរបស់គាត់ដើម្បីចាប់ខ្លួនគាត់។
ទាក់ទិននឹងអត្ថបទនេះ លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីនបានមានប្រសាសន៍ថា «ក្រសួងសុខាភិបាលស្នើសុំសារព័ត៌មានខ្មែរថែម៍ ធ្វើការកែតម្រូវនៅការចុះផ្សាយព័ត៌មានខុសរបស់ខ្លួន ដែលរូបខ្ញុំផ្ទាល់ក៏មិនបានជូនព័ត៌មានដែលដូចការចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម៍នៅថ្ងៃនេះដែរ ដែលក្រសួង និងរូបខ្ញុំផ្ទាល់ សូមច្រានចោល ទាំងស្រុង»។
ចំពោះរឿងនេះ លោកស្រីបានបញ្ជាក់ថា បុរស អាយុ២៦ឆ្នាំ មកពីប្រទេសថៃបានចូលមកដល់ភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាលនៅពេលយប់ថ្ងៃទី២៣/១២/២០២០។ ក្រោយទទួលបានព័ត៌មាន មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានស្រុកបានចុះទៅពិនិត្យអប់រំ ណែនាំពីវិធានការ និងតម្រូវឲ្យគាត់ធ្វើចត្តាឡីស័ក នៅផ្ទះ ដែលមានម្តាយនិងប្អូនស្រី១នាក់ ហើយមានសមត្ថកិច្ចនៅតាមដានប្រចាំការ។
លោកស្រីបានបន្តថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ គាត់ត្រូវបានយកសំណាក ហើយលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមាននៅល្ងាចថ្ងៃដដែល និងបន្តតាមដានសុខភាពជូនគាត់ ។ ១៣ថ្ងៃក្រោយគាត់នឹងត្រូវយកសំណាកធ្វើ តេស្តលើកទី២ ម្តងទៀត៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ