Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ផ្ដល់ថវិកា​ ៨ ​ពាន់លានរៀល​ក្នុងមួយ ឆ្នាំ ​ដល់រដ្ឋបាលក្រោមជាតិ​លើការគ្រប់គ្រង​សំរាម

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានទម្លាក់ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៨ ពាន់លានរៀល ក្នុង១មួយឆ្នាំ (ពីឆ្នាំ ២០១៥-២០២២) ដល់ ២៨ ក្រុង ដើម្បីធានានូវការគ្រប់​គ្រង​សំរាមសំណល់រឹងទីប្រជុំជនឱ្យបានប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានសមិទ្ធិផល ៥ ឆ្នាំរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២នេះថា បច្ចុប្បន្នកម្ពុជាមានសំណល់រឹងសំរាមជាង ១ ម៉ឺនតោនក្នុង១ថ្ងៃ សំណល់សរីរាង្គប្រមាណ ៦០% សំណល់ផ្លាស្ទិកប្រមាណ ២០% និងសំណល់ទូរទៅប្រមាណ ១០ ភាគរយ។

សំណល់ ១០០ ភាគរយ មានសំណល់តែជាង ៥០ ភាគរយ ប៉ុណ្ណោះ ដែលបច្ចុប្បន្នត្រូវ​បានយក​ទៅចាក់​នៅទីលាន ក្រៅពីនោះត្រូវបានបោះចោលនៅតាមទីកន្លែងផ្សេងៗ ឬក៏បោះចូលនៅក្នុង​ប្រភពទឹក ឬក៏ដុតនៅក្នុងបរិយាកាស។

​នៅក្នុងមួយថ្ងៃៗ ​សំណល់ដែលត្រូវប្រមូលយកទៅចាក់សរុបប្រចាំថ្ងៃប្រមាណជា ៥ ៥១៧ តោន ខណៈ១ ឆ្នាំ ប្រមាណជាង ២ លានតោន។

នៅទូទាំងប្រទេសមានទីលានចាក់សំរាមសរុបចំនួន ២១៣ ក្នុងនោះ ទីលានដែលជា​កម្មសិទ្ធិរដ្ឋសរុប មានចំនួន ១៤២ ស្មើ នឹង ៦៦,៦ ភាគរយ និងកម្មសិទ្ធិឯកជនចំនួន ៧០ ស្មើនឹង ៣៧,៧ ភាគរយ។

បើតាមលោក នេត្រ ភក្ត្រា ​ក្រសួងបរិស្ថាន​កំពុងសហការបច្ចេកទេស​ក្រោមជំនួយ​របស់ធនាគារអភិវឌ្ឍ​អាស៊ី​ និងធនាគារ​អភិវឌ្ឍពិភពលោក ក្នុងការសាងសង់ទីលានចាក់សំរាម ដែលមានអនាម័យ និងបច្ចេកទេស។

ក្នុងកិច្ចការងារ នៃការគ្រប់គ្រងសំរាមនេះដែរ រាជរដ្ឋាភិបាលបានទម្លាក់សាច់ប្រាក់​ប្រចាំឆ្នាំ​គឺចាប់តាំងពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២២ ​គឺនៅក្នុងថវិកាក្នុងរង្វង់ ៨ ០០០ លានរៀល​ ក្នុង១ ឆ្នាំ ទៅដល់រដ្ឋបាលក្រុងទាំង ២៨ ​ក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្ត​ទៅលើផែនការ​នៃការសម្អាត​ទីក្រុងប្រជុំជន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤២ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម