ព័ត៌មានជាតិ
លោក ឈឹម សេរីភួន អ្នកកាសែតជើងចាស់ ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ
លោក ឈឹម សេរីភួន ដែលជាអ្នកកាសែតជើងចាស់ដែលប្រឡូកនៅក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ដែលទើបផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

ក្រៅពីជាអ្នកកាសែតជើងចាស់នៅកម្ពុជា លោក ឈឹម សេរីភួន ក៏ជាអ្នកនិពន្ធសៀវភៅ«របត់នយោបាយ សីហនុ-លន់ នល់-ប៉ុល ពត-ហ៊ុន សែន»។ សៀវភៅនេះ ត្រូវបានបោះពុម្ភបាន២ភាគ ហើយនៅមានជាច្រើនភាគទៀតដែលនឹងចេញផ្សាយនៅពេលខាងមុខនេះ។ លោក ឈឹម សេរីភួន ធ្លាប់បានប្រាប់«កម្ពុជាថ្មី»ថា សៀវភៅនេះ គឺជាមរតកក្នុងមួយជីវិតរបស់លោកហើយ ដោយលោកបានចំណាយពេលជាង២០ឆ្នាំ ដើម្បីធ្វើការសិក្សា ស្រាវជ្រាវ និងសរសេរសៀវភៅនេះឡើង៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា