ព័ត៌មានជាតិ
រាជរដ្ឋាភិបាល លើកទឹកចិត្តដល់វិនិយោគិនអភិវឌ្ឍវិស័យដីធ្លីផ្ទះល្វែងតម្លៃសមរម្យក្នុងខេត្តស្វាយរៀង
រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់វិស័យឯកជន ធ្វើការអភិវឌ្ឍវិស័យអចលនទ្រព្យ នៅខេត្តស្វាយរៀង ឱ្យរីកចម្រើន ដោយអភិវឌ្ឍទៅជាផ្ទះល្វែង លក់ក្នុងតម្លៃសមរម្យ។

លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងស្វាយរៀង បានថ្លែងថា ក្នុងនាមអាជ្ញាធរ សូមលើកទឹកចិត្តដល់អ្នកវិនិយោគឯកជនទាំងអស់ នៅខេត្តស្វាយរៀង ដែលមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យ មានដីធ្លី ផ្ទះល្វែង ដែលមានតម្លៃសមរម្យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ នៅនៅក្រុងស្វាយរៀង ។
លោក ជុក មុន្នី បានបន្តថា អាជ្ញាធរតែងតែជំរុញ និងសហការក្នុងការផ្តល់ទំនុកចិត្ត ចំពោះ ការអភិវឌ្ឍ។ ដោយលោក លើកឡើងថា ការវិនិយោគរបស់វិស័យឯកជន ពិតជាបានរួម ចំណែកក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ដូចជា បានផ្តល់ លំនៅឋានមានតម្លៃសមរម្យ ជាពិសេសបានផ្តល់ការងារដល់ប្រជាពលរដ្ឋ ជាដើម។
លោក រៀម ស៊ីណា ម្ចាស់គម្រោងផ្ទះល្វែង នៅខេត្តស្វាយរៀង ទទួលយកការណែនាំរបស់មន្រ្តីរាជរដ្ឋាភិបាល។ ក្នុងនាមជាសហគ្រិនមួយរូប ដែលតែងតែអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងខេត្តស្វាយរៀង លោក រៀម ស៊ីណា តែងតែបានចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការបង្កើតគម្រោងនានា។ ជាក់ស្តែង លោកបានសាងសង់ផ្ទះល្វែង ជាច្រើន ដោយលក់ក្នុងតម្លៃសមរម្យ ទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់។
លោកបានបន្ថែមថា ចំពោះផ្ទះល្វែងដែលជាគម្រោងរបស់លោក គឺអតិថិជនអាចចំណេញបាន២ដង គឺចំណេញពេលទិញ និងចំណេញពេលលក់(នេះសម្រាប់បងប្អូនដែលរកស៊ីលើវិស័យអចលនទ្រព្យ)៕ ដោយ:ភក្ដី


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត