ព័ត៌មានជាតិ
សាលារៀនចំនួន ៧០ ត្រូវបានបញ្ចូលជាគម្រោងជួយដល់កុមារពិការភាព
អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ជា ជាតិ បានឲ្យដឹងថា បច្ចុប្បន្នអង្គការសាលារៀនទន្សាយកំពុងរៀបចំគម្រោងផែនការជួយដល់កុមារមានពិការភាព និងកុមារដែលបាត់បង់ឱកាសទៅសាលារៀនទាំង ៧០ ក្នុងរាជធានីខេត្តមួយចំនួន ដោយបានយកសាលាបឋមសិក្សាទួលគោកជាទីតាំងអនុវត្តគម្រោង។

ថ្លែងនៅក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យឌីជីថល និងអគារសិក្សាសម្រាប់កុមារពិការសតិបញ្ញា និងអូទីស្សឹមនៅសាលាបឋមសិក្សាទួលគោកនៅថ្ងៃទី ៣០ ខែសីហា ២០២២នេះ លោក ជា ជាតិ បានបញ្ជាក់ថា នៅក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ តាមរយៈដៃគូរួបរួមគ្នាផ្តល់ដល់ឱកាសអប់រំដល់កុមារ ដែលដឹកនាំដោយអង្គការ អេត អេ អាក់ ស្យុង ក្រោមជំនួយថវិកាពីអង្គការ អ៊ី អេ ស៊ី(Educated A Child) អង្គការសាលារៀនទន្សាយ កំពុងអនុវត្តគម្រោងជួយកុមារក្រៅសាលាចំនួន ២ ៨០០ នាក់ ក្នុងចំណោមកុមារ ១ សែននាក់ ទៅលើសាលាចំនួន ៧០ ក្នុងក្រុង ស្រុក/ខណ្ឌ នៃរាជធានីខេត្តចំនួន៤ មានខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្រុកសំរោងទង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងស្រុកពួក ខេត្តសៀមរាប ដែលបានយកសាលាបឋមសិក្សាទួលគោកជាទីតាំងអនុវត្តគម្រោងរបស់អង្គការសាលារៀនទន្សាយមួយនេះ។

លោក ជា ជាតិ បានបន្ថែមថា ការអនុត្តនៃគម្រោងនេះ ក៏ដើម្បីរួបរួមគ្នាជួយដល់កុមារដែលបាត់បង់ឱកាសនៅកម្ពុជា ជាមួយដៃគូ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួនជាង ៣០ អង្គការ នឹងដើម្បីធានាថា កុមារគ្រប់អាយុទាំងអស់បានចូលរៀន កុមារដែលមានពិការភាព កុមារអនាថា និងងាយរងគ្រោះ កុមារជនជាតិភាគតិច កុមារក្រីក្ររស់នៅតំបន់ដាច់ស្រយាល និងកុមារហួសអាយុចូលរៀន ជាពិសេសកុមារី ឱ្យបានចូលរៀន និងរៀនបន្តប្រកបដោយគុណភាពនៅមត្តេយ្យសិក្សា និងនៅក្នុងការអប់រំកម្រិតមូលដ្ឋាន។
មិនតែប៉ុណ្ណោះ គម្រោងនេះ បានរៀបចំបន្ស៊ីគ្នាជាមួយនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំរបស់ក្រសួងអប់រំ ដោយផ្តោតលើគោលនយោបាយយុទ្ធសាស្រ្តទាំងបីគឺធានាសមភាពនៃការចូលរៀន ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាអប់រំ និងការអភិវឌ្ឍសមត្ថភាពអ្នកពាក់ពន្ធ័។

គួរបញ្ជាក់ផងថា នៅក្នុងឆ្នាំ២០០៨ ប្រទេសកម្ពុជាមានជនពិការប្រហែលជិត ២សែននាក់ ដែលស្មើរនឹង ១,៤៤% នៃចំនួនប្រជាជនសរុប ក្នុងនោះបុរសមាន ៥៦.៣% និងស្ត្រីមាន ៤៣,៧% កុមារមានពិការភាពអាយុពី ០ ឆ្នាំ ដល់ ១៨ ឆ្នាំ១៧,៧២% ជនមានពិការភាពដោយសារមីនចំនួន ៦ម៉ឺននាក់ ស្មើនឹង ៣៣,៣៦%៕
អត្ថបទ៖ ឌឿន ចាន់ថារី

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?