ព័ត៌មានជាតិ
តំណាងអង្គការ ILO សរសើរកម្ពុជា អនុវត្តកម្មវិធីការងារសមរម្យបានល្អប្រសើរ
នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា ឡាវ បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងលាររៀបចំនូវកម្មវិធីការងារសមរម្យបានល្អប្រសើរ។
ថ្លែងក្នុងសិក្ខាសិលាត្រីភាគី ស្ដីពី ការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩ -២០២៣ នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅភ្នំពេញ លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា ឡាវ បានលើកសរសើរ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ជុំវិញការរៀបចំ នូវកម្មវិធីការងារសមរម្យ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលកម្ពុជាជាប្រទេសមួយ ដែលបានរៀបចំកម្មវិធីការងារសមរម្យនេះច្រើនជាងគេ។
ចំណែក លោក Mattew Nicolas Rendall តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានថ្លែងពីការកោតសរសើរចំពោះកម្មវិធីនេះ ដែលគ្រប់ភាគីពាក់ព័ន្ធបានចូលរួមសហការល្អ ហើយខាងភាគីនិយោជកនឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួងការងារ និងអង្គការអន្តរជាតិខាងការងារបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជា កាន់តែមានភាពរីកចម្រើន ជាពិសេសផ្ដល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។
រីឯ លោក អាត់ ធន់ តំណាងសហជីព បង្ហាញក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលនឹងចូលរួមផ្ដល់កិច្ចគាំពារសង្គមទៅលើវិស័យផ្សេងៗទៀតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ជាក់ស្ដែងដូចជាការផ្ដល់នូវប្រាក់សោធននិវត្តន៍ ដល់កម្មករនិយោជិតជាដើម។
ថ្លែងបើកសិក្ខាសិលា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីវឌ្ឍនភាព និងគោលដៅនៃការលើកកម្ពស់វិស័យការងារនៅកម្ពុជា ដែលការចូលរួមក្នុងការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាក្នុងរយៈកាល ៥ ដំណាក់កាលមកនេះ បានរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសសរស្តម្ភទាំង ៤ នៃរបៀបវារៈការងារសមរម្យ ហើយបានចូលរួមចំណែកលើការគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិ ស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយទេសន្តរប្រវេសន៍ការងារ។
លោកបណ្ឌិត អ៊ិត សំហេង បានបង្ហាញការពេញចិត្តចំពោះគោលបំណងសំខាន់ៗទាំង ៤ ដើម្បីជំរុញឱ្យមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ស្របតាមនិន្នាការការងារ និងសក្ដានុពលនៅក្នុងប្រទេស រួមមាន ១. របាយការណ៍អំពីសមទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០២១ ធៀបនឹងសូចនាករ និងគោលដៅ ក៏ដូចជាចំណុចសំខាន់ៗដែលបានដាក់ចេញក្នុងឯកសារកម្មវិធីការងារសមរម្យ រួមទាំងការកែសម្រួលជាបន្តបន្ទាប់ក្នុងបរិការណ៍នៃជម្ងឺកូវីដ-១៩។ ២. ចែករំលែក និងពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដកពិសោធន៍ ឬឧត្តរមានុវត្តន៍នៃការអនុវត្តន៍ការងារសមរម្យឆ្នាំ២០២១។ ៣. បញ្ជាក់ ឬកែសម្រួលនូវចំណុចអាទិភាពសំខាន់ៗ ជាពិសេស គាំទ្រដល់ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និង ៤. ពិភាក្សាពីផែនទីបង្ហាញផ្លូវការរៀបចំកម្មវិធីការងារសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៤- ២០២៨។
លោករដ្ឋមន្រ្តី ក៏បញ្ជាក់ពីការខិតខំរបស់ក្រសួង ក្នុងការគិតគូរដោះស្រាយដល់ការផ្តល់កិច្ចគាំពារ និងផ្តល់ជូននូវអត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាធានាបានឱ្យនិយោជកអាចរក្សាបាននូវផលិតកម្ម អាជីវកម្ម នៃរោងចក្រសហគ្រាសរបស់ខ្លួន ជាពិសេសការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់នៃអនុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញក្នុងកំឡុងពេលនៃការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ៧៧ លើក មានកម្មករចូលរួមប្រមាណ ១ លាននាក់កន្លងទៅ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ