ព័ត៌មានជាតិ
មកស្គាល់កូនប្រុសស្រីទាំង ៤របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា
លោក ជា សុផារ៉ា ជាមន្រ្តីជាន់ខ្ពស់លេចធ្លោមួយរូបនៅក្នុងជួររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាមរយៈតួនាទីជាអតីតអភិបាលរាជធានីភ្នំពេញ ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជបនបទ និងបច្ចុប្បន្ន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សម្រាប់ស្ថានភាពគ្រួសារវិញ គឺលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានចំណងអាពាហ៍ពិពាហ៍ជាមួយលោកស្រី តាន់ ម៉ាលី និងមានកូនចំនួន ៤នាក់ (ស្រី៣ ប្រុស១)។ ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងបង្ហាញឲ្យស្គាល់កូនប្រុសស្រីទាំង ៤ របស់លោក ជា សុផារ៉ា ៖

១/. លោកស្រី ជា សុផាម៉ាដែន
លោក ជា សុផាម៉ាដែន កូនស្រីទី១ របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។ ស្វាមីរបស់លោកស្រី គឺលោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជានាយករងខុទ្ទកាល័យសម្ដេចវិបុលសេនាភក្តី សាយ ឈុំ។ លោកស្រី ជា សុផាម៉ាដែន មានអាជីវកម្មផ្ទាល់ខ្លួន គឺក្រុមហ៊ុន The Park Development។

២/. លោកស្រី ជា សុផាកន្នី
លោកស្រី ជា សុផាកន្នី កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ។ លោកស្រី ជាភរិយារបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ សម្រាប់កម្រិតវប្បធម៌ លោកស្រី បញ្ចប់សញ្ញាបត្រអនុបណ្ឌិតច្បាប់។ លោកស្រី ជា សុផាកន្នី គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់សាលារៀនអន្តរជាតិ ផារ៉ាហ្គន និងសាកលវិទ្យា ល័យអន្តរជាតិ ផារ៉ាហ្គន។ ជាមួយគ្នានេះ លោកស្រី ក៏ប្រកបវិជ្ជាជីវៈជាមេធាវី ផងដែរ។

៣/. លោកស្រី ជា ជុតិម៉ា
លោកស្រី ជា ជុតិម៉ា មានស្វាមីឈ្មោះ ម៉ឹង មករា ដែលជាឧត្តមសេនីយ៍ត្រីនៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ នៅ ក្រសួងការពារជាតិ។ ប៉ុន្តែមិនមានប្រភពណាមួយបញ្ជាក់ឲ្យដឹងថា លោកស្រីកំពុងកាន់តួនាទី ឬធ្វើការងារផ្នែកអ្វីនោះឡើយ។
៤/. លោក ជា សុផាភាសា
លោក ជា សុផាភាសា ដែលភាគច្រើនគេស្គាល់លោកតាមរយៈឈ្មោះ ផារ៉ា មង្គល។ លោក ផារ៉ា មង្គល ជាកូនប្រុសតែម្នាក់របស់លោក ជា សុផារ៉ា។ បច្ចុប្បន្ននេះ លោកមានតួនាទីជានាយកខុទ្ទកាល័យរបស់ក្រសួងរៀបចំដែនដី ដែលឪពុករបស់លោកកាន់ជារដ្ឋមន្ត្រី។ មុនឆ្នាំ២០១៦ លោក ធ្លាប់បម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មុនផ្ទេរក្របខណ្ឌមកបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា